ពីនេះ ពីនោះ
កុំ​ពូកែ​តែ​រិះគន់​គេ តែ​ត្រូវធ្វើ​ខ្លួនឯង​ឲ្យ​ប្រសើរ​ជាងគេ​!
07, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បុគ្គល​ខ្លះ ទើស​គេ​គ្រប់មុខ​។ រិះគន់​គេ​គ្រប់​រឿង​។ ដៀល​គេ​ធ្វើ​នេះ​មិនកើត ធ្វើ​នោះ​មិនកើត តែ​ខ្លួនឯង​វិញ មិនបាន​ធ្វើ​អ្វី​ឲ្យ​គ្រាន់បើ​ទាល់តែសោះ​។ ដូច្នេះ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​ដើរទៅ​មុខ​បាន​លឿន​, ចូរ​កុំ​ទើស​គេ​ពេក តែ​ត្រូវ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​បាន​ច្រើន​តាមរយៈ​ការអនុវត្ត​ការងារ​ជាក់ស្តែង ពោល គឺ​កុំ​ពូកែ​តែ​ទ្រឹស្តី​។



​ធ្វើ​ឲ្យ​បាន​ច្រើន ខុស​ខ្លះ ត្រូវ​ខ្លះ វា​ប្រសើរ​ជាង​ការ​ចេះតែ​រិះគន់ ហើយ​អត់​ធ្វើ​អ្វី​សោះ​។ មានគំនិត ចេះដឹង​ទ្រឹស្តី គឺជា​រឿង​ល្អ តែបើ​ចេះតែ​ទ្រឹស្តី ហើយ​អត់​ធ្វើ​អ្វី​សោះ ពេលនោះ លទ្ធផល គឺ​ស្មើនឹង​សូន្យ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com