ពីនេះ ពីនោះ
ជ័រកៅស៊ូ​លាយ​ជាមួយនឹង​វ៉ាក់សាំង សម្រាប់​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ខាំ​
07, Jan 2018 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 កៅស៊ូ មាន​ដើមកំណើត​ពី​ប្រទេស​អាមេរិក​ខាងត្បូង ដែល​នៅ​ជុំវិញ​ទន្លេ Amazon​។   គេ​ដាំ​កៅស៊ូ​សម្រាប់​យក​ជ័រ ដែល​ជ័រកៅស៊ូ​នេះ​សម្រាប់​លាយ​ជាមួយ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​ខាំ​។

 
​កៅស៊ូ​នេះ​គេ​យកមក​ដាំ​នៅក្នុង​ទ្វីបអាស៊ី​ផ្នែក​អាគេ្នយ៍ នៅ​ចុង​សតវត្ស​ទី​១៩ ហើយ​សព្វថ្ងៃ​កៅស៊ូ​ភាគច្រើន​មាន​ដាំ​នៅក្នុង​ខេត្តកំពង់ចាម​។​
 
​ជ័រកៅស៊ូ ជា​រូបធាតុ​ដើម​ដ៏​សំខាន់​ក្នុង​វិស័យ​ឧស្សាហកម្ម សម្រាប់​ផលិត​ជា​ប្រដាប់ប្រដា​ពេទ្យវះកាត់ ធ្វើ​ស្រា​ម​ដៃ ធ្វើ​សំពត់​មិន​ជ្រាប​ទឹក និង​របស់​រុំ​ដំបៅ គ្រាប់​ដើម​កៅស៊ូ ដែលមាន​ប្រេង​សម្រាប់​ប្រើ​ធ្វើជា​ថ្នាំ​គូររូប និង​ធ្វើ​សាប៊ូ​។ កាក​ប្រេង​កៅស៊ូ​អាច​ធ្វើជា​អាហារ​របស់​សត្វ​បាន​ខ្លះៗ ប៉ុន្តែ​បើ​ឱ្យ​វា​ស៊ី​ច្រើនពេក​អាចមាន​គ្រោះថ្នាក់​ដល់​សត្វ​បាន​៕
 
​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​
 
 
 
 
 

Tag:
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com