ពីនេះ ពីនោះ
ធ្វើការ​ច្រើន​ម៉ោង​ពេក​អាច​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែ​ខ្ពស់​
08, Jan 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌​មន BBC News បាន​ឲ្យ​ដឹងថា អ្នក​ដែល​ធ្វើការ​ច្រើន​ម៉ោង​ទំនងជា​ងាយ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ណាស់​។ រឿងនេះ​គឺ​បានមកពី​កា​រិ​ភាគ​មួយ​ទៅលើ​មនុស្ស​ចំនួន​កន្លះ​លាន​នាក់​។



​អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទន្ន​ន័យ​ពី​ការសិក្សា​មុនៗ​ប្រមាណ​ចំនួន​២៥ ដែលមាន​មនុស្ស​ចូលរួម​ច្រើនជាង ៦០០០០០​នាក់ ដែល​ម្នាក់ៗ​គឺ​មិនមាន​ជំងឺ​បេះដូង ឬ​ជំងឺ​សរសៃឈាម​បេះដូង​ផ្សេងៗ​ទៀតឡើយ​។ ពួកគេ​បាន​រកឃើញថា ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មានការ​កើនឡើង​រហូទដល់​មួយ​ភាគបី​លើ​អ្នក​ដែល​ធ្វើការ​ច្រើន​ម៉ោង ឬ​ច្រើនជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍ នៅពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ធ្វើការ​ម៉ោង​ធម្មតា​ត្រឹម ៩​ទៅ​៥​ម៉ោង​ក្នុង​មួយថ្ងៃ​។ ទំនាក់ទំនង​នៃ​ការធ្វើការ​ច្រើន​ម៉ោង​ជាមួយនឹង​ជំងឺ​បេះដូង​គឺ​មិន​ច្រើន​ទេ គ្រាន់តែ​១៣​ភាគរយ​ប៉ុណ្ណោះ​។

​ការសិក្សា​នេះ​មាន​ភាពរឹងមាំ​ច្រើន​រួមទាំង​ទំហំ​នៃ​ការសិក្សា និង​ការចុះផ្សាយ ប៉ុន្តែ​វា​មាន​ដែន​កំណត់​ច្រើន​ដូចគ្នា​។ គំនិត​ដែលថា ការធ្វើការងារ​ច្រើន​ម៉ោង​អាច​នាំ​ឲ្យ​កើតជា​ជំ​ងឹ​ធ្ងន់ធ្ងរ និង​ការស្លាប់​នោះ​មិនមែនជា​រឿង​ថ្មី​ឡើយ​។ វា​នៅតែ​ពិបាក​ក្នុង​ការផ្តល់​អំណះអំណាង​ដោយផ្ទាល់​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​ណាស់​។

​ថ្វីបើ​អ្នកស្រាវជ្រាវ​ព្យាយាម​បញ្ចូល​កត្តា​សុខភាព និង​របៀប​រស់នៅ​មួយចំនួន​ដែលមាន​ឥទ្ធិពល​ទៅលើ​ការប្រឈមមុខ​ក៏ដោយ វា​នៅតែ​ជា​បញ្ហា​ដែល​ចង្អុលបង្ហាញ​លើ​ការធ្វើការ​ច្រើន​ម៉ោង​ប្រៀប​បានជា​មូលហេតុ​ដោយផ្ទាល់​មួយ​ចំពោះ​សុខភាព​មនុស្ស​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​យើង​ទទួលបាន​លទ្ធផល​នៃ​ការសិក្សា​ទាំងនេះ​បានបង្ហាញ​នូវ​ទំនាក់​ទំនាក់ទំនង​មួយ​រវាង​ការធ្វើការ​ច្រើន​ម៉ោង និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com