ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​មិនមែនជា​មធ្យោបាយ​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់​ទេ​
09, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹងថា របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​មិនមែនជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​សម្រក​ទម្ងន់​ឡើយ​។ ការរកឃើញ​នេះ​បានមកពី​ការ​រំលឹក​ឡើងវិញ​ថ្មី​មួយ​ដែល​វិភាគ​ទៅលើ​ទិន្នន័យ​របស់​ការសិក្សា​មុនៗ​ច្រើនជាង ៥០ ទៅលើ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​មនុស្ស​ចូលរួម​ស្ទើរតែ ៧០០០០​នាក់​។



​ការសិក្សា​នេះ​មាន​គោលបំណង​ចង់ដឹងថា តើ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​មាន​លក្ខណៈ​បែបនេះ​នៅពេល​ប្រៀបធៀប​នឹង​របប​អាហារ​ផ្សេងៗ​ទៀត​ដែរ​ឬ​អត់​។ វា​មាន​អំណះអំណាង​ច្រើន​មកពី​ការសិក្សា​ដ៏​ធំ​មួយ​ដែលថា របប​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប គឺ​ល្អ​ក្នុងការ​សម្រក​ទម្ងន់​ជាង​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប គឺអាច​ជួយ​សម្រក​ទម្ងន់​បាន​ចាប់ពី​១.១៥​គីឡូក្រាម​ឡើងទៅ​ក្រោយពី​អនុវត្តបាន​មួយឆ្នាំ​រួច​។

​យ៉ាងណាមិញ របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​នៅតែមាន​ប្រសិទ្ធភាព ហើយក៏​អាច​ផ្តល់​លទ្ធផល​សម្រក​ទម្ងន់​ប្រហែល ៥.៤១​គីឡូក្រាម​ជាង​របប​អាហារ​ធម្មតា​ដែរ​។ ប៉ុន្តែ​ដែន​កំណត់​ដ៏​ធំ​សម្រាប់​ការស្រាវជ្រាវ​ចុងក្រោយ​នេះ​គឺថា វា​មានការ​ប្រែប្រួល​ច្រើន​ទៅលើ​អត្រា​ប្រជាជន​។ ជាមួយគ្នានេះដែរ វា​ពិបាក​នឹង​ដឹងថា តើ​មនុស្ស​យើង​មានការ​ត្អូញត្អែរ​បែបណា​ទៅលើ​របប​អាហារ​ដែល​ពួកគេ​ទទួលយក​។ រឿងនេះ​ក៏​កាន់តែ​ពិបាក​ដែរ​ក្នុងការ​បញ្ជាក់​កាន់តែច្បាស់​ទៅលើ​របប​អាហារ​ដ៏​ល្អ​បំផុត ព្រោះតែ​វា​មានការ​ប្រើប្រាស់​វិធីសាស្ត្រ​ច្រើន​ខុសៗ​គ្នា​។

​ការ​ស្រក​ទម្ងន់​តាមរយៈ​រប​ប​អាហារ​តែមួយ​មុខ​អាចជា​រឿង​ពិបាក​។ ការហាត់​ប្រាណ​រាល់ថ្ងៃ​អាច​បង្កើន​ឱកាស​សម្រក​ទម្ងន់​ហើយ ក៏​ផ្តល់​សុខភាព​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com