ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​ស្រាក្រហម​ច្រើន​មិន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ឡើយ​
09, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​សត្វ​កណ្តុរ ដោយ​ពិនិត្យ​ទៅលើ​ថា​តើ សារធាតុ Resveratrol ដែលជា​សារធាតុ​គីមី Polyphenol មាន​ក្នុង​រុក្ខជាតិ និង​មាន​ក្នុង​សំបក​ផ្លែ​ទំពាំងបាយជូរ​ក្រហម អាច​ភ្ញោ​ច​ល់​ការលូតលាស់​កំណក​ជាតិ​ខ្លាញ់​ពណ៌​ត្នោត​ដែរ​ឬ​អត់​។



​សម្រាប់​មនុស្សពេញវ័យ​គឺមាន​ខ្លាញ់​ពណ៌​ត្នោត​តិចតួច​បំផុត ប៉ុន្តែ​យើង​វា​មាន​ច្រើន​នៅក្នុងពេល​យើង​ជា​ទារក​ដើម្បី​អាចជួយ​ដល់​ការសម្រួល​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ការកើនឡើង​ខ្លាញ់​ពណ៌​ស​អាចធ្វើ​ឲ្យ​មាន​ជំងឺ​ធាត់​ជ្រុល ដូច្នេះ​ការស្វែងរក​មធ្យោបាយ​ដើម្បី​កែប្រែ​វា​ទៅជា​ពណ៌​ត្នោត​វិញ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គន្លឹះ​ក្នុងការ​ព្យាបាល​ជំងឺ​ធាត់​ជ្រុល​បាន​។

​ការសិក្សា​នេះ​បាន​រកឃើញថា ការដែល​ប្រើ​សារធាតុ Resveratrol ក្នុង​កម្រិត​ខ្ពស់​អាចធ្វើ​ឲ្យ​កើន​កោសិកា​ដូច​ខ្លាញ់​ពណ៌​ត្នោត​លើស​ត្វ​កណ្តុរ​បាន​។ អ្នកស្រាវជ្រាវ​សង្ឃឹមថា រឿងនេះ​ទំនងជា​អាច​កើត​ឡើងលើ​មនុស្ស​ដែរ​។ អ្វីដែល​សំខាន់​នោះ​គឺថា បើ​យោងទៅតាម​ការសិក្សា​លើ​សត្វ​កណ្តុរ​តែមួយ​មុខ យើង​មិនដឹងថា តើ​សារធាតុ Resveratrol នឹងមាន​ឥទ្ធិពល​ដូចគ្នា​លើ​មនុស្ស​ឬ​អត់​ឡើយ​។

​ហើយ​ការ​ញ៉ាំ​ស្រាក្រហម​ច្រើនៗ​នឹងមិន​នាំ​ឲ្យ​ស្រក​ទ្ងំ​ន់​ឡើង​បើសិនជា​អ្វីៗ​កើតឡើង​ផ្ទុយគ្នា​ស្រលះ​វិញ​នោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com