ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​មិន​គ្រប់​អាច​ពិបាក​ក្នុងការ​គ្រប់គ្រង​ខ្លួនឯង​
09, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការដែល​គេង​មិនបាន​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹងមិន​ស្រួលខ្លួន និង​អាច​ពិបាក​ដល់​ការគ្រប់គ្រង​ស្ថានភាព​លើ​រាងកាយ​ទាំងមូល​បាន​។ រឿងនេះ​បានមកពី​ការ​រំលឹក​ឡើងវិញ​មួយ​ចំពោះ​ទំនាក់ទំនង​រវាង​ការ​គេង និង​ការគ្រប់គ្រង​ខ្លួនឯង​ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ខាង​វិកល​វិទ្យា​ជនជាតិ​អាមេរិក​។



​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ការស្រាវជ្រាវ​មុនៗ​ដោយ​ក្នុងនោះ​រួមទាំង​ការសិក្សា​ទៅលើ​របៀប​ដែល​ការ​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​ការសម្រួល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​អស់កម្លាំង​របស់​រាងកាយ​ខាងក្នុង និង​អារម្មណ៍​ខ្ជិល​។ ពួកគេ​បាន​ណែនាំ​ថា ការដែល​គេង​មិនបាន​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​មាន​សុខភាព​កាន់តែ​ទ្រ​ត់​ទ្រោម និង​ការបំពេញ​ការងារ ព្រមទាំង​មាន​អាកប្បកិរិយា​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​។

​ចំណុច​សំខាន់បំផុត​នៃ​ការខ្វែងគំនិត​គ្នា​របស់​អ្នកស្រាវជ្រាវ​នោះ​គឺថា ការគ្រប់គ្រង​ខ្លួនឯង​ទំនងជា​ទាក់ទង​នឹង​ភាព​រឹង​មាណ​របស់​រាងកាយ ដែល​យើង​មិនមាន​អ្វី​អាច​កាត់បន្ថយ​បាន ហើយ​ការដែល​រស់នៅ​បែប​អស់កម្លាំង​បែបនេះ​អាច​នឹង​មិនល្អ​ចំពោះ​សុខភាព​ទាំងមូល​ឡើយ​។

​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ការរកឃើញ​របស់​ពួកគេ​អំពី​ឥទ្ធិពល​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​ទៅលើ​ការគ្រប់គ្រង​ខ្លួនឯង​ទៅលើ​ភាព​ញៀន​។ ប៉ុន្តែ​ភាព​ញៀន​នេះ​មាន​ឥទ្ធិពល​ច្រើនណាស់ ហើយ​ក៏មាន​បញ្ហា​នៃ​ការ​គេង​ច្រើន​ផងដែរ​។ ទោះបី​ជាមាន​ទំនាក់ទំនង​មួយ​នេះ​ក៏ដោយ វា​ក៏​គ្រាន់តែ​ជា​រឿង​មួយ​ដែល​អាច​ស្រួលបួល​មកវិញ​បានដែរ កាលណា​អ្នក​ត្រឡប់មក​គេង​បាន​គ្រប់គ្រាន់​វិញ​។

​មនុស្ស​ភាគច្រើន​ធ្លាប់មាន​បញ្ហា​ច្រើនណាស់​ទាក់ទង​នឹង​ការ​គេង​នៅពេល​វេលា​ណាមួយ​ក្នុង​ជីវិត ប៉ុ​ន្តេ​អ្នក​គួរតែ​សួរ​គ្រូពេទ្យ​បន្ថែម​បើសិនជា​អ្នកមាន​បញ្ហា​គេង​មិន​លក់​ជាប់​។ អ្នក​ក៏​គួរតែ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ដែរ​បើសិនជា​គិតថា​ខ្លួនឯង​មាន​ភាព​ញៀន​នឹង​អ្វីមួយ​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com