ក្រសួងសាធារណការ ពិន័យរថយន្តដឹកលើសទម្ងន់បានជាង៥០០លានរៀល កាលពីខែធ្នូ

ជាតិ
រថយន្ត
សេដ្ឋកិច្ច
ក្រសួងសាធារណការ ពិន័យរថយន្តដឹកលើសទម្ងន់បានជាង៥០០លានរៀល កាលពីខែធ្នូ
09, Jan 2018 , 8:03 pm         2876
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ក្នុងខែធ្នូឆ្នាំ២០១៧កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្តដឹកលើសទម្ងន់ចំនួន ៣០៧គ្រឿង និងពិន័យបានប្រាក់ចំនួន ៥៣៩,៣០០,០០០រៀល។



បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣០៧គ្រឿង និងពិន័យប្រាក់ចំនួន  ៥៣៩,៣០០,០០០រៀល។  រថយន្តទាំង ៣០៧គ្រឿងខាងលើ ចាប់បាននៅស្ថានីយថ្លឹងរថយន្ត ចំនួន ២៦ ស្ថិតក្នុងខេត្តចំនួន ១៧ខេត្ត។
 
ក្រសួងសាធារណការ បញ្ជាក់ថា ចំនួនដែលចាប់បានទាំងនេះ ថយចុះជាងខែវិច្ឆិកា ចំនួន ៤៥គ្រឿង។ ជាមួយគ្នានេះ ក្នុងចំណោមរថយន្តដែលចាប់បានទាំងនោះ បានផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២៥តោន។ នេះបើតាមទំព័រហ្វេសប៊ុកដដែល៕
 

Tag:
 ក្រសួងសាធារណការ
  រថយន្ត
  ពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next