ពីនេះ ពីនោះ
តាំងពី​ជា​កុមារី​ម្នាក់ រហូត​ពេញវ័យ ស្រី​ណុ​ច ធំ​ដឹងក្តី​ជាមួយ​ឧបករណ៍​នេសាទ និង​ក្លិន​មច្ឆា​
10, Jan 2018 , 7:19 pm        
រូបភាព
  ​នេះ​ជា​រូបភាព​កុមារី ស្រី​ណុ​ច ដែល​បាន​ថត​ក្នុង​ឆ្នាំ ២០០១ និង​រូបភាព​យុវតី ស្រី​ណុ​ច ថត​ក្នុង​ឆ្នាំ​២០១៧
​នេះ​ជា​រូបភាព​កុមារី ស្រី​ណុ​ច ដែល​បាន​ថត​ក្នុង​ឆ្នាំ ២០០១ និង​រូបភាព​យុវតី ស្រី​ណុ​ច ថត​ក្នុង​ឆ្នាំ​២០១៧
ដោយ: ថ្មីៗ
​ក្នុង​រូបភាព​ខាងឆ្វេង គឺជា​កុមារី ស្រី​ណុ​ច ថត​កាលពី​ឆ្នាំ​២០០១ នៅក្នុង​ដៃ​របស់​នាង​កាន់​កំប៉ុង​ដាក់​ត្រី​កញ្ជ្រូក ដែល​នាង​ដើរ​ប្រមូល បន្ទាប់ពី​គេ​ចាក់​ចេញពី​ឧបករណ៍​នេសាទ «​ដាយ​ត្រី​»​។ ចំណែកឯ​រូប​ខាងស្តាំ គឺ​យុវតី ស្រី​ណុ​ច ថត​ក្នុង​ឆ្នាំ​២០១៧  កំពុង​ធ្វើ​ត្រាប់​តាម​សកម្មភាព​របស់​នាង កាលពី​វ័យ​កុមារ​។



ត្រី​កញ្ជ្រូក មានឈ្មោះ​វិទ្យាសាស្ត្រ (Yasuhikotakia modesta) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Redtail botia មាន​ប្រវែង​ដងខ្លួន​អតិបរិមា ២៥ ស​.​ម​។ តាំងពី​តូច​រហូត​ពេញវ័យ ស្រី​ណុ​ច ​រស់​ធំ​ដឹងក្តី​ដោយ​ពឹង​លើ​របប​នេសាទ​ជាមួយ​ឪពុកម្តាយ នៅតាម​ដង​ទន្លេសាប​។ ត្រី ​គឺមាន​ទំនាក់ទំនង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត របស់​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ទន្លេមេគង្គ​។

(​អត្ថបទ ឈុត ឈា​ណា / រូបភាព Courtesy Zeb Hogan and Chhut Chheana / USAID Wonders of the Mekong).




© រក្សាសិទ្ធិដោយ thmeythmey.com