កីឡាអន្តរជាតិ
អន្តរជាតិ
Joey Barton ៖ Coutinho ចេញពី Liverpool ជា​រឿង​ដ៏​ល្អ​សម្រាប់ Klopp
11, Jan 2018 , 7:59 am        
រូបភាព
​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស Joey Barton នៅតែ​មើលឃើញថា Liverpool អាចរ​ក្សា​ភាពខ្លាំង​របស់ខ្លួន​បាន​ដដែល​បើទោះបី​ក្រុម​យល់ព្រម​លក់ Philippe Coutinho ទៅ​ឲ្យ Barcelona ក៏ដោយ​។ លើសពីនេះ Barton បាន​ហៅ​ការចាកចេញ​របស់ Coutinho ថា​ជា​រឿង​ល្អ​សម្រាប់​លោក Jurgen Klopp អ្នកចាត់ការ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​នេះ​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Express​។



 Philippe Coutinho បានបញ្ចប់​ក្តី​សុបិន​ផ្លាស់​ពី Liverpool ទៅ​ចូលរួម​ជាមួយ FC Barcelona ក្នុងតម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ១៤២​លាន​ផោន ប្រហែល ១៩២​លាន​ដុល្លារ​អាមេរិក​។

​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល វ័យ​២៤​ឆ្នាំ​រូបនេះ ត្រូវបាន​អ​តី​ខ្សែបម្រើ Newcastle និង Manchester City លោក Joey Barton មើលឃើញថា​ជា​រឿង​ល្អប្រសើរ​មួយ​សម្រាប់​អ្នកចាត់ការ​ទូទៅ Liverpool លោក Jurgen Klopp​។​



​ប្រសើរ​ត្រង់​ថា Klopp មិនបាច់​ឈឺក្បាល​ដើម្បី​ស្វែងរក​កីឡាករ​ដែល​កំពុងមាន​ឈ្មោះ​ល្បី​ផ្សេងទៀត​ដូចជា Thomas Lemar ខ្សែបម្រើ​របស់ Monaco ឬ Riyad Mahrez របស់ Leicester City មក​ជំនួស​កន្លែង Coutinho ឡើយ ស្របពេល Adam Lallana បាន​ត្រឡប់​ពី​ការរង​របួស​អាចជួយ​ក្រុម​វិញ​បាន​។​

«Klopp មាន​បញ្ហា​មួយ​។ ជារឿយៗ​នៅក្នុង​ការប្រកួត​រប​ស់ Liverpool ខ្ញុំ​តែង​ឃើញ​មាន Coutinho Sadio Mane, Mohamed Salah និង Lallana តែងតែ​លេង​បម្រើ​ជាមួយគ្នា​។ ដូច្នេះ​ពេល​គ្នាន Coutinho វា​នឹង​ប្តូរ​ទៅជា Mane, Salah និង Georginio Wijnaldum ឬក៏ Lallana រួមជាមួយ​ខ្សែប្រយុទ្ធ  Roberto Firmino ហើយ​នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ​»​។ នេះ​ជាស​ម្តី​របស់ Barton ដែល​បាន​ប្រាប់ Talk SPORT យ៉ាង​ដូច្នេះ ហើយ​លោក​បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​គិតថា​វា​ពិតជា​បាន​ជួយ Klopp គាត់​ដឹងថា​គាត់​មាន​កីឡាករ​ម្នាក់​ដែល​ចង់​ចាក​ចេញពី​គាត់ ហើយ​គាត់​បានទទួល​លុយ​ពី​ការចាកចេញ​នេះ​យ៉ាងច្រើន​ដើម្បី​វិនិយោក​ក្រុម​បន្តទៀត​»៕
អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  Philippe Coutinho
  Liverpool
  Joey Barton
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com