ពីនេះ ពីនោះ
ពាក្យដែលសរសេរជាអក្សរ «ល» ឬ«ឡ»ក៏បាន!
× អក្សរសាស្ត្រខ្មែរមានលក្ខណៈពិសេស ដែលមានពាក្យខ្លះអាចសរសេរជា អក្សរ ល ឬ ឡ ក៏បាន។
ពាក្យដែលសរសេរជាអក្សរ ល ឬ ឡ មានដូចជា៖ ប្រលង ឬ ប្រឡង(ល្បងឱ្យឃើញនូវកម្លាំង, ប្រណាំង), ប្រលែង ឬប្រឡែង(លូងលេងគ្នាទៅវិញទៅមក), ប្រលូក ឬប្រឡូក( លូកប្រវាយប្រតប់គ្នាច្របូកច្របល់), ប្រលូញ ឬប្រឡូញ(ច្របូញ), ប្រលូស ឬប្រឡូស(ដែលប្រឡាក់), ប្រលេះ ឬប្រឡេះ(បេះថ្នមៗ), ប្រលោះ ឬប្រឡោះ(ទីចំហ ឬចន្លោះ),ប្រលាំប្រកូវ ឬប្រឡាំងប្រកូវ(ខ្ជីខ្ជា) និងប្រលង់ ឬប្រឡង់( ក្រហួងតូចៗ ឬដក់ទឹក)។
ពាក្យទាំងអស់នេះ បើពិនិត្យមើលទៅ សាធារណជន ច្រើនសរសេរជាអក្សរ ឡ ច្រើនជាង។ តែទោះបីជាសរសេរជាអក្សរណាក៏ដោយ ក៏ត្រឹមត្រូវដូចគ្នាដែរ។ នេះបើផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានបញ្ជាក់យ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com