កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​នាំចូល​ខ្សែការពារ​អាមេរិក Jonny Campbell
11, Jan 2018 , 4:00 pm         608
រូបភាព
ខ្សែការពារសញ្ជាតិអាមេរិក Jonny Champbell កាន់ស្លាកឈ្មោះក្លិបភ្នំពេញក្រោនក្រោយចុះកិច្ចសន្យា, រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
ខ្សែការពារសញ្ជាតិអាមេរិក Jonny Champbell កាន់ស្លាកឈ្មោះក្លិបភ្នំពេញក្រោនក្រោយចុះកិច្ចសន្យា, រូបភាពពីហ្វេសប៊ុកក្លិបភ្នំពេញក្រោន
​ក្រោយ​ធ្វើតេស្ត​សមត្ថភាព​អស់​រយៈពេល​ពីរ​សប្តាហ៍​ភ្នំពេញ​ក្រោ​ន​បានសម្រេច​ចុះ​កុងត្រា​នាំចូល​ខ្សែការពារ Jonny Campbell សញ្ជាតិ​អាមេរិក​សម្រាប់​ត្រៀម​ក្រប​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ក្រោយ​។ ការ​ឈានដល់​កិច្ចព្រមព្រៀង​នេះ​បន្ទាប់ពី​កីឡាករ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅលើ​ទីលាន និង​សម្រេចបាន​១​គ្រាប់​ក្នុងជំនួប​មិត្តភាព​ជាមួយ​ក្រុម Terengganu FC ដែលជា​ទ្រនំ​ថ្មី​របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន​។


​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានសម្រេច​ចុះ​កុងត្រា​១​រដូវ​កាល​ជាមួយ​ខ្សែការពារ​សញ្ជាតិ​អាមេរិក Jonny Campbell បន្ទាប់ពី​រូបគេ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នា​ការប្រកួត​តេស្ត​សមត្ថភាព​កាលពី​កន្លងទៅ​។ ការចុះកិច្ចសន្យា​នេះ​ធ្វើឡើង​ក្រោយ​១​ថ្ងៃ​បន្ទាប់ពី​រូបគេ​រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ របស់​ភ្នំពេញ​ក្រោ​ន​លើ​ក្រុម​ថ្មី​របស់​ខ្សែបម្រើ ធា​រី ចន្ថា​ប៊ី​ន Terengganu FC នា​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន RSN​។ 

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លិប​ភ្នំពេញ​ក្រោ​ន មុន​ចុះកិច្ចសន្យា​ជាមួយ​ភ្នំពេញ​ក្រោ​ន​កាលពី​ឆ្នាំ​២០១៧ ខ្សែការពារ​រូបនេះ​ជា​សមាជិក​របស់​ក្លិប​ក្របខណ្ឌ​ទី​៣​ថៃ Chachoengsao FC​។ មុន​មក​ប្រកប​អាជីព​នៅ​ថៃ​ខ្សែការពារ​សញ្ជាតិ​អាមេរិក​រូបនេះ​ធ្លាប់​លេង​ឲ្យ​ក្លិប Miami City របស់​អាមេរិក​នៅ​ឆ្នាំ​២០១៦, ក្លិប Charlotte Independence ឆ្នាំ​២០១៥ និង​ក្លិប Philadelphia Fury កាលពី​ឆ្នាំ​២០១៤​។

​ក្រោយ​ចុះកិច្ចសន្យា​ជាមួយ​ខ្សែការពារ​សញ្ជាតិ​អាមេរិក​រូបនេះ​ថ្នាក់ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន​បង្ហាញ​ក្តី​រំពឹង​យ៉ាង​ដូច្នេះ​ថា​៖«​យើងទាំងអស់គ្នា​មាន​ក្តី​រំពឹងថា វត្តមាន​របស់​កីឡាករ​រូបនេះ​នឹង​អាចរួមចំណែក​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត ដើម្បី​ជួយ​ក្លិប​ឲ្យ​ទទួលជោគជ័យ​នា​រដូវ​កាល​ថ្មី​ខាងមុខ​»៕ 

Tag:
 ​បាល់ទាត់​
  ធា​រី ចន្ថា​ប៊ី​ន​
  ភ្នំពេញ​ក្រោ​ន​
  Jonny Campbell
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1314next