ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សកម្មភាព៣នេះ ធ្វើនៅពេលព្រឹក អ្នកនឹងមិនបាច់ជួបពេទ្យទេ
× ប្រសិនជាអ្នកចង់រក្សាសុខភាពអ្នកឲ្យបានល្អ អ្នកគួរតែរក្សាទម្លាប់ទាំង៣ខាងក្រោមនេះនៅពេលព្រឹក។ តើមានអ្វីខ្លះទៅ?
1. នៅពេលព្រឹក អ្នកមិនគួរក្រោកលឿនពេកនោះទេ មានន័យថា អ្នកមិនគួរក្រោកឡើងដោយតក់ក្រហលនោះទេ។ អ្នកមិនគួរម៉ោងរោទិ៍ភ្លាម ហើយក្រោកឡើងភ្លាមនោះឡើយ ព្រោះវាអាចធ្វើឲ្យឈាមអ្នកបុកឡើងខ្ពស់ ដោយធ្វើឲ្យអ្នកអាចវិលមុខបាន។ ដូចនេះ នៅពេលដែលអ្នកបើកភ្នែកភ្លាម អ្នកគួរតែធ្វើចលនានៅលើគ្រែចំនួន៥នាទីជាមុនសិន ទើបក្រោកពីលើគ្រែ។
2. ក្រោយពេលដែលអ្នកក្រោកពីលើគ្រែ អ្នកគួរតែញ៉ាំទឹកដែលមានសីតុណ្ហភាពចំនួន៣០អង្សាសេ ទើបអាចប៉ូវជាតិទឹកដែលបាត់បង់ក្នុងរាងកាយអ្នកចំនួនមួយយប់មកវិញ។ វានឹងជួយជម្រះជាតិពុលក្នុងក្រពះរបស់អ្នក ដោយបញ្ចេញតាមលាមកចេញមក។
3. ចុងក្រោយ អ្នកគួរតែទៅបត់ជើងធំ ព្រោះការបត់ជើងធំនៅពេលព្រឹក ជាទម្លាប់ដែលល្អចំពោះសុខភាពអ្នកជាខ្លាំង។ ជាតិពុលទាំងឡាយ នឹងមិនអាចស្តុកទុកក្នុងរាងកាយអ្នកយូរនោះទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com