ពីនេះ ពីនោះ
កុំ​អាង​ស័ក្តិ ដាក់​ច្បាប់​ចុះ​!
14, Apr 2018 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​

-​ម្តេច​មិន​គិត មឹត​យកឈ្នះ ទះ​វាយតប់​
​ឲ្យ​គេ​ស្អប់ កប់​បាត់យស ព្រោះ​ប្រមាថ​
​ខ្លួន​មាន​ស័ក្តិ ដាក់​លើ​ស្មា ថាថាង​ស្អាត​
​បែរ​បង់ខាត ឆ្លាត​រឿង​ឈ្លើយ ងើយ​បំពាន​។​

-​ខ្លះ​ចេះ​ច្បាប់ យ៉ាប់​ប្រឹង​ពើ ធ្វើ​មិនដឹង​
​គេ​ថា​ខឹង ដឹង​ល្មើស​ដែរ តែ​នៅ​ហ៊ាន​
​ភ្លេច​នាទី វីវរ​វឹក ភ្លឹក​ភ្លាត់​ញាណ​
​បាញ់​ព្រមាន ហ៊ាន​ដៀល​ជេរ គេ​អ្នក​ប្រាប់​។​

-​ល្មម​ឈប់​អាង កាង​កោងកាច ខ្លាច​ច្បាប់​ខ្លះ​
​បើ​ខ្លួន​ណាស់ ច្បាស់ច្បង​ខ្លាំង តាំង​តាមច្បាប់​
​ខ្លួន​ធ្វើ​ខុស ចុះ​ទទួល ស្រួល​មិន​យ៉ាប់​
​រឿង​អី​ចាប់ ប្រាប់​អ្នក​ឃាត់ វាត់​វាយ​ធាក់​?

-​ឈប់​អាង​ស័ក្តិ ដាក់​ដល់​មេ គេ​មើលងាយ​
​ថា​រាយមាយ ជ្រាយ​ពេប​ឲ្យ ក្រោយខ្នង​ជាក់​
​ស័ក្តិ​ធំក្តី  ស្តី​ឲ្យ​ល្អ​    ​ក៏​ជា​ធ្នាក់​
​ស្ទួយ​ស្ទូច​ទាក់ រក្ស​យស​ថ្កាន បាន​ល្បី​កេរ្តិ៍​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com