ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការធ្វើ​គង​ម្រាមដៃ​លើ​គ្នា​អាច​បន្ថយ​ការឈឺ​ចាប់បាន​
15, Jan 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម The Guardian បាន​ឲ្យ​ដឹងថា ការដែល​ធ្វើ​គង​ម្រាមដៃ​ដាក់​លើ​គ្នា​ប្រហែលជា​អាច​បន្ថយ​ការឈឺ​ចាប់បាន​។ ការសិក្សា​នេះ​បានមកពី​ដំណឹង​ថ្មី​មួយ​ដែល​រកឃើញថា កា​រគង​ម្រាមដៃ​លើ​គ្នា​អាចធ្វើ​ឲ្យ​ខួរក្បាល​យល់ច្រឡំ​ក្នុងការ​បង្ហាញ ឬ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្តៅ និង​ត្រជាក់ ហើយ​ករណីខ្លះ​ក៏​អាច​បន្ថយ​ការឈឺចាប់​បានដែរ​។



​អ្នកដឹកនាំ​ការសិក្សា​នេះ​បាន​ប្រើ​ឧបករណ៍ Thermal Grill Illusion ដើម្បី​វាយតម្លៃ​ទៅលើ​ការឈឺចាប់​នេះ​។ នៅពេល​អ្នកចូលរួម​សិ​ក្សាយ​កដៃ​ប៉ះ​ទៅនឹង​ឧបករណ៍​នេះ​ដោយមាន​អារម្មណ៍​ត្រជាក់​ហើយ​ប្រែ​ទៅជា​ក្តៅ វា​នឹង​បង្កើតបានជា​អារម្មណ៍ ត្រជាក់​ក្តៅ ប៉ុន្តែ​មិន​បង្ក​ការខូចខាត​ដល់​ស្បែក​ឡើយ​។

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​អារម្មណ៍​ក្តៅ និង​ត្រជាក់​នេះ​ដាក់​ទៅលើ​ម្រាម​នាងដៃ ម្រាម​កណ្តាល និង​ម្រាម​ចង្អុល​ដើម្បី​បង្កើតជា​លក្ខណៈ​នៃ​ការឈឺចាប់​បែប​ឆ្នៃប្រឌិត​។ ការឈឺចាប់​បែបនេះ​ត្រូវបាន​កាត់បន្ថយ​លើ​មនុស្ស​មួយចំនួន​ដែល​ធ្វើ​កាយវិកា​ម្រាមដៃ​គងលើគ្នា​។

​យ៉ាងណាមិញ ការឈឺចាប់​បែប​ឆ្នៃប្រឌិត​បែបនេះ​មិនអាច​ប្រើប្រាស់​ទៅលើ​ជីវិត​មនុស្ស​ពិតប្រាកដ ជាពិសេស​ការឈឺចាប់​បាន​ឡើយ​។ តើ​ស្ត្រី​ដែល​ធ្វើ​ម្រាមដៃ​គងលើគ្នា​ក្នុងពេល​សម្រាលកូន​អាចនឹងទទួល​បាន​ប្រយោជន៍​បែប​នេះដែ​ឬទេ ឬ​តើ​នរណាម្នាក់​ដែល​ដំ​ដែកគោល​ចំ​ម្រាមដៃ​នឹង​អាច​ធូរស្រាល​ទៅវិញ​ទេ​ក្រោយពី​ធ្វើបែបនេះ​រួច​? ប្រហែលជា​មិនអាច​ឡើយ​។ យើង​មិនគួរណា​យក​ម្រាមដៃ​គងលើគ្នា​យូរពេក​ឡើយ​។ ទស្សនៈ​មួយ​នេះ​ស្តាប់ទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ប៉ុន្តែ​ការសិក្សា​នេះ​បាន​បង្ហាញថា ការឈឺចាប់​អាចមាន​ការប្រែប្រួល​តាម​រយៈ​កាយវិការ​របស់​រាងកាយ​ផ្សេងៗ​ពីគ្នា​។​

​បើសិនជា​រឿងនេះ​ត្រូវបាន​គេ​រកឃើញ​ជា​ទៀងទាត់ និង​មាន​លទ្ធផល​ល្អ​លើ​ជីវិត​ពិតប្រាកដ​តាមរយៈ​ការស្រាវជ្រាវ​កាន់តែច្រើន​នោះ វា​ប្រហែលជា​អាចមាន​ចំណុចខ្លាំង​ក្នុងការ​ប្រើប្រាស់​លើ​វិធី​គ្រប់គ្រង​ការឈឺចាប់​សម្រាប់​ការថែទាំ​សុខភាព​ហើយ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com