ជាតិ
ប៉ូលិស៖ កុមារីអាយុ៧ឆ្នាំ ស្លាប់ ដោយសារយកការចង ក ធ្វើជាល្បែងលេង
× កុមារីអាយុ៧ឆ្នាំម្នាក់ បានស្លាប់ដោយសារការយកខ្សែមកចងក ក្នុងគ្រាដែលកំពុងលេងបាយឡុកបាយឡ ជាមួយមិត្តភក្តិចំនួន២នាក់ផ្សេងទៀត។ ករណីកើតហេតុស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អធិការនគរបាលស្រុកស្ទឹងហាវលោក រស់ កី បានប្រាប់សារព័ត៌មានថ្មីៗថា ដើមចមនៃការស្លាប់នេះ ដោយសារកុមារីរងគ្រោះ បានយកខ្សែទៅចងព្យួរនឹងជញ្ជាំង ហើយយក ក លោលេង ស្រាប់តែជ្រុលភ្លាត់ ក៏បណ្ដាលឲ្យបាត់បង់ជីវិតតែម្ដង កាលពីថ្ងៃទី១៤ ខែមករា។
បើតាមលោក រស់ កី កុមារីរងគ្រោះខាងលើ មានឪពុកម្ដាយជា កម្មករសំណង់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com