ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
អ្នកភូមិកំពង់ភ្លុកមានកាណូតដឹកភ្ញៀវទេសចរជាង ៦០០គ្រឿង
15, Jan 2018 ,
8:39 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ឃុំកំពង់ភ្លុក ជាឃុំមួយដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប។ ឃុំនេះ មានប្រជាពលរដ្ឋជិត ៩០០គ្រួសារ ដែល៧០ភាគរយ មានមុខរបរជាអ្នកនេសាទ និង២៥ភាគរយ ជាអ្នកបើកកាណូតដឹកភ្ញៀវទេសចរ។ សម្រាប់កាណូតទូកដឹកភ្ញៀវ ដែលកំពុងចរាចរណ៍ដឹកភ្ញៀវទេសចរនាពេលសព្វថ្ងៃនេះ មានចំនួនជាង ៦០០គ្រឿង។
មេឃុំកំពង់ភ្លក់ លោក នឹង នី បានលើកឡើងថា ឃុំរបស់លោកមានប្រជាពលរដ្ឋចំនួន ៨៦៤គ្រួសារ ស្មើនឹង៣៦៤៦នាក់។ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក គឺ៧០%ជាអ្នកនេសាទ ២៥% ជាអ្នកបើកកាណូតទូកដឹកភ្ញៀវ និង៥%ទៀត ជាជាងជួសជុលកាណូត និងលក់ដូរបន្តិតបន្តួច។
តាមការបញ្ជាក់របស់លោកមេឃុំកំពង់ភ្លុក ប្រជាពលរដ្ឋក្នុងឃុំរបស់លោកកម្រមានអ្នកចំណាកស្រុកណាស់ ព្រោះថាពួកគេមានមុខរបរត្រឹមត្រូវនៅក្នុងមូលដ្ឋាន ដែលអាចផ្គត់ផ្គង់គ្រួសារបានសមរម្យ។ លោកបន្ថែមថា សម្រាប់អ្នកភូមិកំពង់ភ្លក់ គឺមួយចំនួនធំជាអ្នកនេសាទ និង នៅមានទម្លាប់រស់នៅបែបបុរាណនៅឡើយ គ្មានឡើយសំណង់ថ្មតួយ៉ាងដូចជាផ្ទះសម្បែងពួកគេ គឺធ្វើពីឈើ គ្រាន់តែផ្លាស់ប្តូរពីការប្រក់ស្បូវមកប្រក់ស័ង្កសីតែប៉ុណ្ណោះ។
ភូមិកំពង់ភ្លុកបានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិសំខាន់នៅក្នុងខេត្តសៀមរាប ដែលអាច ទាក់ទាញភ្ញៀវទេសចរច្រើនម៉ឹននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ តួលេខនៅឆ្នាំ២០១៧កន្លងទៅ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តក្នុងភូមិធម្មជាតិមួយនេះ សរុបទាំងអស់មានប្រមាណ ៩ម៉ឺននាក់ ក្នុងនោះទេសចរអន្ដរជាតិមានជាង ៦ម៉ឺននាក់។ ដូច្នេះដើម្បីគ្រប់គ្រងលំហូរទេសចរនេះបាន ថ្នាក់ដឹកនាំឃុំ មានផែនការច្បាស់លាស់ ទីមួយ គឺពង្រឹងការងារសន្តិសុខ និងទីពីរ ការគ្រប់គ្រងអនាម័យ និងបរិស្ថាន។
ទាក់ទងនឹងកាណូតទូកវិញ សព្វថ្ងៃនេះ សហគមន៍កាណូតដឹកភ្ញៀវទេសចរមានជ័យកំពង់ភ្លុក មានប្រជាពលរដ្ឋសរុប ៨៧នាក់ ដែលគិតជាទូកទាំងតូចនិងធំ មានជាង ៦០០គ្រឿង។ សម្រាប់កាណូតខ្នាតតូច មានតម្លៃ២០ដុល្លារ ចំណែកធំ មានតម្លៃ ៣៣ដុល្លារ។ ភ្ញៀវទេសចរ អាចគយគន់ទេសភាពនៅ តាមដងព្រែក ផ្ទះផុតទឹកដែលមានសសរពី៦ម៉ែត្រ ទៅ៨ម៉ែត្រ ឬខ្ពស់ជាងនេះ ស្ថានភាពរស់នៅ និងការកម្សាន្តដោយជិះទូកនៅតាមព្រៃលិចទឹកដោយស្រស់ស្អាត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
កំពង់ភ្លុក
កាណូតដឹកភ្ញៀវ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម