ទារក​ដែល​គេង​ថ្ងៃជា​គន្លឹះ​បង្កើន​ភាព​ចងចាំ និង​រៀនសូត្រ​របស់គេ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ទារក​ដែល​គេង​ថ្ងៃជា​គន្លឹះ​បង្កើន​ភាព​ចងចាំ និង​រៀនសូត្រ​របស់គេ​
16, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី BBC News បាន​ឲ្យ​ដឹងថា គន្លឹះ​ដើម្បី​រៀនសូត្រ និង​ការចងចាំ​តាំងពី​នៅ​ក្មេង​គឺជា​ការ​គេង​ថ្ងៃ​។ អ្នកវិទ្យាសាស្ត្រ​បាន​ចាប់អារម្មណ៍​ទៅលើ​សមត្ថភាព​របស់​ក្មេង​ក្នុង​ការចងចាំ និង​រាល​ព្រឹត្តិការណ៍​នានា​។



​ពួកគេ​បានធ្វើ​ការសិក្សា​មួយ​ដែលមាន​ក្មេង​ចូលរួម​ប្រមាន​២១៦​នាក់ ដើម្បី​ចង់ដឹងថា ការ​គេង​ថ្ងៃ​របស់​ពួកគេ​មាន​អ្វី​ជះឥទ្ធិពល​ទៅលើ​ការចងចាំ​របស់​ពួកគេ​ទៅលើ​សកម្មភាព​ថ្មីៗ​ដែរ​ឬ​អត់​។ ដំបូង​ឡើយ​ទារក​ទាំង​នោះបាន​មើល​នូវ​ការសំដែង​របស់​តុ​ក្ត​តា​ដែល​បង្កើតឡើង​ដោយ​អ្នកស្រាវជ្រាវ ដូចជា ការ​អុក​រលាក និង​លើកដៃ​ឡើង​ចុះ ហើយក៏​បានដាក់​វា​ទៅ​ទុក​កន្លែង​ដើម​វិញ​។ ក្មេង​ទាំងនោះ​មាន​ពាក់កណ្តាល​បាន​គេង​ថ្ងៃ​រយៈពេល​ខ្លី និង​ពាក់កណ្តាល​ទៀត​មិនបាន​គេង​ឡើយ​។

​ក្មេង​ដែល​គេង​ថ្ងៃ​គឺអាច​ចង​ច​ងាំ​សកម្មភាព​កាន់តែច្រើន​នៅពេល​ពួកគេ​លេង​ជាមួយ​តុក្កតា​នៅ​រយៈពេល​បួន​ម៉ោង​ក្រោយ​។ រឿងនេះ​កើតឡើង​ពិត​នៅពេល​ទារក​ត្រូវបាន​ធ្វើតេស្ត ២៤​ម៉ោង​ក្រោយពី​បាន​មើល​ការសំដែង​របស់​តុក្កតា​។ រឿងនេះ​ប្រហែលជា​អាច​ឲ្យ​ដឹងថា ការ​គេង​ថ្ងៃ​រយៈពេល​ខ្លី​ក្រោយពី​សកម្មភាព ឬ​ព្រឹត្តិការណ៍​ថ្មី​មួយ អាចជួយ​ជម្រុញ​ដល់​ការចងចាំ​ដ៏​ល្អ​របស់​ពួកគេ​បាន​។

​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា ការ​គេង​ប្រហែលជា​ជួយ​ពង្រឹង​ដល់​ឥទ្ធិពល​នៃ​ការចងចាំ​ថ្មីៗ​ព្រោះ​វា​ត្រូវបាន​រក្សាទុក​នៅក្នុង​តំបន់ Hippocampus ជា​កន្លែង​មួយ​របស់​ខួរក្បាល​ដែល​ជាប់ទាក់ទង​នឹង​ការចងចាំ​រយៈពេល​វែង​។ ការសិក្សា​បាន​ណែនាំ​ថា ការ​គេង​ថ្ងៃ​គឺជា​រឿង​សំខាន់​សម្រាប់​ការចងចាំ​របស់​ទារក​។ ខណៈពេលដែល​ការ​គេង​គឺជា​រឿង​សំខាន់​សម្រាប់​ការចងចាំ​របស់​មនុស្ស​ធំ​ដែ​ឬ តែ​ការសិក្សា​នេះ​គ្រាន់តែ​ផ្តោត​សំខាន់​លើ​ទារក​ទើបនឹង​កើត​ប៉ុណ្ណោះ ដូច្នេះ​អ្នក​មិនអាច​ប្រើប្រាស់​រឿងនេះ​ដើម្បី​យក​ឡេះ​គេង​ថ្ងៃ​នៅ​កន្លែងធ្វើការ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com