អត្ថបទពាណិជ្ជកម្ម
ការរីកចម្រើន​វិស័យ​វេរ​លុយ​​រួមចំណែក​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​
19, Jan 2018 , 11:08 am        
រូបភាព
ដោយ:
ស្របតាម​សម័យកាល​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​កំពុង​រីកចម្រើន​ជា​លទ្ធផល​ធ្វើ​ឲ្យ ជីវភាព​រស់នៅ​របស់​មនុស្ស​កាន់តែ​មាន​ភាព​ប្រសើរឡើង​។  បច្ចុប្បន្ននេះ តាមរយៈ​ការ​សាបព្រោះ​នៃ​បច្ចេកវិទ្យា ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មានការ​អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​។ ការរីកចម្រើន​លើ​វិស័យ​ហិរញ្ញវត្ថុ អ្នកជំនាញ​បានកត់សម្គាល់​ឃើញថា ប្រជាជន​ក្រីក្រ​ជាច្រើន​បាន នឹង​កំពុងតែ​ទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​លើសលប់​ពី​វិស័យ​មួយ​នេះ ជាពិសេស​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក​។​

​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​២០០០ ប្រជាជន​កម្ពុជា ចាប់ផ្តើម​ផ្លាស់​ទម្លាប់​ពី​វេរ​លុយ​បែប​បូរាណ​មកប្រើប្រាស់​បច្ចេកវិទ្យា​ជំនួស​វិញ​ម្តង​។ របត់​បែបនេះ បាន​នឹង​កំពុងផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ដល់​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ ទាំង​អ្នកប្រើប្រាស់​សេវា​វេរ​លុយ និង​ទាំង​ភ្នាក់ងារ​វេរ​លុយ​ផងដែរ​។ ការ​វេរ​លុយ​តាមរយៈ​ភ្នាក់ងារ មាន​ភាព​រហ័ស ងាយស្រួល មាន​សុវត្ថិភាព និង​ចំណាយ​តិច​ប៉ុណ្ណោះ​ទេ​ថែមទាំង អាច​រក្សា​នូវ​ទំនាក់ទំនង​ល្អជា​មួយក្រុម​គ្រួសារ​ផងដែរ​។​

​“​បើ​គិត​ត្រឹម​ចុងឆ្នាំ​២០១៧ បច្ចុប្បន្ននេះ យើង​មាន​អតិថិជន​ជាង ៥០​ម៉ឺន​នាក់ ដែល​កំពុង​ប្រើប្រាស់​សេវា​ផ្ទេរប្រាក់​នៅតាម​ភ្នាក់ងារ និង​ការិយាល័យ អេ អឹម ខេ ជាង ៣.៥00 កន្លែង គ្រប់​ខេត្ត​-​រាជធានី​ទូទាំងប្រទេស​។ ទន្ទឹមនឹង​ការនិយម​ប្រើប្រាស់​សេវាកម្ម​នេះ​នៅ​បន្ត​កើនឡើង យើង​នៅតែ​បន្ត​ស្វែងរក​ដៃគូ​ដែល​អាច​ធ្វើជា​ភ្នាក់ងារ អេ អឹម ខេ បន្ថែមទៀត​ផងដែរ​” ។ នេះ​ជាការ​លើកឡើង​របស់ លោក ជា​រតនា នាយក​ប្រតិបត្តិ​ធនាគារ​ចល័ត និង​គ្រប់គ្រង​បណ្តាញ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​។​    ​

​​លោក​បានបញ្ជាក់​ផងដែរ​ថា អេ អឹម ខេ បាន នឹង​កំពុង​ជំរុញ​ការលើកទឹកចិត្ត​ដៃគូ​ដែល​ចង់​ក្លាយជា​ភ្នាក់ងារ​វេរ​លុយ អេ អឹម ខេ តាមរយៈ​ការបំពេញ​លក្ខខណ្ឌ​ងាយៗ ដោយ​គ្រាន់​តែមាន​ទីតាំង មាន​សាច់ប្រាក់ និង​មាន​ធនធានមនុស្ស ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប៉ុណ្ណោះ​។ សម្រាប់​អត្ថប្រយោជន៍ ភ្នាក់ងារ រួមមាន​៖ កម្រៃជើងសារ ធានារ៉ាប់រង ប្រាក់ឧបត្ថម្ភ​បន្ថែម សម្ភារ​ផ្សព្វផ្សាយ និង​គាំទ្រ​សេវា​ផ្សេងៗ​នៅពេល​ធ្វើ​ប្រតិបត្តិការ​។​

​ក្នុង​រូបភាព​បែបនេះ យើង​ឃើញថា វិស័យ​វេរ​លុយ​ដែល​កំពុង​រីកចម្រើន​រាល់ថ្ងៃនេះ បាន នឹង​កំពុង​ចូលរួមចំណែក​ក្នុងការ​លើ​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល តាមរយៈ​ថ្លៃ​សេវា​សមរម្យ សុវត្ថិភាព​មាន​គ្រប់​ទីកន្លែង និង​ជួយ​បង្កើន​ប្រាក់ចំណូល​ផងដែរ​។

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com