ជាតិ
លោកស្រី Tina Redshaw នឹង​មកកាន់​តំណែង​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ជំនួស​លោក Longhust
19, Jan 2018 , 12:00 pm        
រូបភាព
រូបលោកស្រី Redshaw ពីវេបសាយ Chongging Ademic of Science and Tecnology
រូបលោកស្រី Redshaw ពីវេបសាយ Chongging Ademic of Science and Tecnology
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី Tina Susan Redshaw នឹងត្រូវ​ចូលមក​កាន់តំណែង​ជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ជំនួស​លោក Bill Longhust ដែល​នឹង​ផុត​អាណត្តិ​នៅពេល​ខាងមុខនេះ​។​



​បើតាម​វេ​ប​សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស លោកស្រី Tina Redshaw ដែល​ត្រូវបានចាត់តាំង​ពី​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ទី​ពី​២ (Elizabeth) នឹង​មកកាន់​តំណែង​ឯកអគ្គរាជទូត​នេះ នៅ​ខែមិថុនា ឆ្នាំ​២០១៨ ជំនួស​លោក Longhust ដែល​ត្រូវ​ផ្ទេរ​ទៅកាន់​តំណែង​ការទូត​នៅ​កន្លែង​ផ្សេង​។​

​មុននឹង​ត្រូវ​មកកាន់​តំណែង​នេះ លោកស្រី Redshaw ធ្លាប់​កាន់​តួនាទី​ប្រធាន​ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយកដ្ឋាន​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក , អនុប្រធាននាយកដ្ឋាន​ការប្រែប្រួល​អាកាសធាតុ និង​ថាមពល និង​ជា​អគ្គ​កុងស៊ុល​ប្រចាំ​ក្រុង Chongging ប្រទេស​ចិន​ជាដើម​។ នេះ​បើតាម​វេ​ប​សាយ​ផ្លូវការ​ដដែល​។​

​គួរ​បញ្ជាក់ថា លោក Bill Longhust បានមក​បំពេញការងា​រ​ជា​ឯកអគ្គរាជទូត​អង់គ្លេស​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ហើយ​លោក​នឹងត្រូវ​បញ្ចប់​អាណត្តិ​ខ្លួន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​៕




Tag:
 អង់គ្លេស​
  Tina Redshaw
  Bill Longhust
© រក្សាសិទ្ធិដោយ thmeythmey.com