ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការវះកាត់​សម្រក​ទម្ងន់​ប៉ះពាល់​ដល់​ការ​ភ្លេចភ្លាំង​ដែរ​
20, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹងថា ការវះកាត់​សម្រក​ទម្ងន់​បាន​បន្ថយ​ឱកាស​ការកើត​ជំងឺ​ភ្លេចភ្លាំង​បាន​។ វា​គឺជា​ការសិក្សា​ដ៏​តូច​មួយ​របស់​ប្រជាជន​ប្រេ​ហ្ស៊ី​ល ទៅលើ​ស្ត្រី​ធាត់​ជ្រុល​ធ្ងន់ធ្ងរ ទាំង​មុន និង​ក្រោយពេល​វះកាត់​សម្រក​ទម្ងន់​។ ក្នុងចំណោម​ពួកគេ​ទាំងអស់​គឺ​មិនមាន​នរណា​មាន​សញ្ញា​នៃ​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ឡើយ​។



​ស្ត្រី ១៧​នាក់​ដែលមាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ៥០​គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រ​ការេ តម្រូវ​ឲ្យ​ធ្វើតេស្ត Neruopsychological Test តេស្ត​ឈាម និង​ស្គេ​ន​ខួរក្បាល​មុនពេល​វះកាត់ និង​ធ្វើ​ម្តងទៀត​ក្រោយពី​វះកាត់​បាន ៦​ខែ​រួច ជាពិសេស​ពេល​មធ្យមភាគ​នៃ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​បាន​ថយចុះ​ដល់ ៣៧​គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រ​ការេ​។ លទ្ធផល​របស់​ពួកគេ​ត្រូវបាន​ប្រៀបធៀប​ជាមួយ​ស្ត្រី ១៦​នាក់​ទៀត​ដែលមាន​ទម្ងន់​ធម្មតា​។

​ស្ត្រី​ទាំងអស់​តម្រូវ​ឲ្យ​ធ្វើតេស្ត Neuropsychological Test ធម្មតា​ទាំងអស់​។ ស្ត្រី​ដែល​ធាត់​ជ្រុល​នឹងធ្វើ​តេស្ត​មួយ​នៃ​តេស្ត​លឿន​ជាច្រើន​ក្រោយពី​វះកាត់​សម្រក​ទម្ងន់​រួច ប៉ុន្តែ​វា​មិនអាច​បញ្ជាក់ថា នេះ​គឺជា​លទ្ធផល​ផ្ទាល់​មួយ​នៃ​ការ​សម្រក​ទម្ងន់​ឡើយ​។ សម្រាប់​ក្រុម​ស្ត្រី​ដែលមាន​ការគ្រប់គ្រង​ទម្ងន់​ធម្មតា គឺ​មិន​តម្រូវ​ឲ្យ​ធ្វើតេស្ត​ម្តងទៀត​ឡើយ ដូច្នេះ​យើង​មិនដឹងថា តើ​ពួកគេ​នឹងមាន​ការ​ស្រក​ទម្ងន់​បានល្អ​ឬ​អត់​ឡើយ​។

​ការប្រែប្រួល​តិចតួច​ទៅលើ​អត្រា​នៃ​ការរំលាយ​អាហារ​ត្រូវបាន​គេ​មើលឃើញ​ក្នុង​លទ្ធផល​នៃ​ការ​ស្គេ​ន​ខួរក្បាល​ក្រោយពី​វះកាត់​នៅក្នុង​តំបន់​ពីរ​នៃ​ខួរក្បាល​ស្ត្រី​ធាត់​ជ្រុល​។ ប៉ុន្តែ​ដោយសារតែ​ស្ត្រី​មិនត្រូវ​បាន​គេ​តាមដាន​ជាប់ ដូច្នេះ​យើង​មិនដឹង​និយាយបានថា ស្ត្រី​ដែល​វះកាត់​សម្រក​ទម្ងន់​មានការ​ប្រឈម​តិចតួច​នឹង​ជំងឺ​ភ្លេចភ្លាំង​ឬ​អត់​ឡើយ​។​

​ការ​សម្រក​ទម្ងន់​អាច​ពង្រឹង​ដល់​មុខងារ​បេះដូង​សរសៃឈាម ដែល​អាច​ការពារ​ជំងឺ​ភ្លេចភ្លាំង​មួយចំនួន​បាន​។ ប៉ុន្តែ​បើ​យោងទៅតាម​ការសិក្សា​ដ៏​តូច​មួយ​នេះ ការវះកាត់​សម្រក​ទ្ងំ​ន់​មិនអាច​ថា​ជាការ​ណែនាំ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការបង្ការ​ភាព​ភ្លេចភ្លាំង​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com