កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez និង Mkhitaryan ជិត​ឈានដល់​ការប្តូរ​ក្លិប​គ្នា​ទៅវិញទៅមក​
21, Jan 2018 , 10:15 am        
រូបភាព
arsenal manchester united
arsenal manchester united
ដោយ: រួបរួម
ខ្សែបម្រើ Henrikh Mkhitaryan របស់ Manchester United បាន​យល់ព្រម​ចូលរួម​ជាមួយ Arsenal ដែល​ផ្នែក​មួយ​នៃ​ដូរ​ដោះ Alexis Sanchez ពី​កំ​ភ្លើង​ធំ ទៅ​បិសាច​ក្រហម​វិញ​។ បើតាម​ការផ្សាយ​របស់ BBC ក្រុម​ទាំងពីរ​កាន់តែ​ឈានដល់​កិច្ចព្រមព្រៀង​ផ្លូវការ​។​

 
​កីឡាករ​អន្តរជាតិ​អា​ម៉េ​នី Mkhitaryan អាយុ​២៨​ឆ្នាំ នឹង​ទទួល​ការត្រួតពិនិត្យ​សុខភាព​នា​អំឡុង​ថ្ងៃអាទិត្យ ឬ​ថ្ងៃ​ចន្ទ ខណៈ​កីឡាករ​អន្តរជាតិ​ស៊ី​លី Sanchez អាយុ​២៩​ឆ្នាំ ក៏​នឹងធ្វើ​បែបនេះ​នៅ​ដំណាក់កាល​ដូចគ្នា​ផងដែរ​។​
 
​តាម​ទិន្នន័យ​ក្នុង​ក្របខណ្ឌ Premier League កីឡាករ Sanchez ជា​កីឡាករ​ដែល​បញ្ចប់​ទី​ប្រកបដោយ​ប្រសិទ្ធភាព រីឯ Mkhitaryan ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ចំៗ និង​ឆាប់រហ័ស​។​
 
​បិសាច​ក្រហម​បាន​ទិញ Mkhitaryan ពី Borussia Dortmund ទៅ Old Trafford កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ក្នុងតម្លៃ​២៦.៣​លាន​ផោន (​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​)​។ គេ​បាន​បង្ហាញខ្លួន​៦៣​លើក និង​២២​លើក​នា​រដូវ​កាល​នេះ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​។​
 
​ចំណែក Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៨០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១៦៦​លើក​សម្រាប់​កាំភ្លើង​ធំ បន្ទាប់ពី​រូបគេ​បាន​ចាក​ចេញពី Barcelona កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ក្នុងតម្លៃ​៣៥​លាន​ផោន (​ជិត​៤៩​លាន​ដុល្លារ​អាមេរិក​)៕
 

Tag:
 បាល់ទាត់​
  Arsenal
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com