កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez ក្លាយជា​កីឡាករ​របស់ Man Utd ហើយ Arsenal ទទួលបាន Mkhitaryan វិញ​
23, Jan 2018 , 7:51 am        
រូបភាព
Alexis Sanchez និង Henrikh Mkhitaryan ប្តូរក្លិបបញ្ច្រាសគ្នា។ រូបថត Man Utd និង Arsenal
Alexis Sanchez និង Henrikh Mkhitaryan ប្តូរក្លិបបញ្ច្រាសគ្នា។ រូបថត Man Utd និង Arsenal
ដោយ: ថ្មីៗ
ទីបំផុត Manchester United និង Arsenal បានប្រកាស​ពី​ការទទួលបាន និង​ការចាកចេញ​កីឡាករ​រៀងៗ​ខ្លួន​។ បិសាច​ក្រហម​ទទួលបាន Alexis Sanchez ជាមួយនឹង​ថ្នូរ​នៃ​ការផ្ទេរ Henrikh Mkhitaryan ទៅ​កាំភ្លើង​ធំ​វិញ​។​



​ខ្សែប្រយុទ្ធស៊ីលី Alexis Sanchez អាយុ​២៩​ឆ្នាំ ដែល​ស្ទើរតែ​ចូលរួម​ជាមួយ Manchester City បាន​ចុះកិច្ចសន្យា​រយៈ​៤​ឆ្នាំកន្លះ​ជាមួយ Manchester United ខណៈ​ខ្សែបម្រើ​អា​មេ​នី Mkhitaryan អាយុ​២៨​ឆ្នាំ ចូលរួម​ជាមួយ Arsenal ក្នុង​កិច្ចសន្យា​រយៈពេល​វែង​មួយ​។​

​តាម​ទិន្នន័យ​ក្នុង​ក្របខណ្ឌ Premier League កីឡាករ Sanchez ជា​កីឡាករ​ដែល​បញ្ចប់​ទី​ប្រកបដោយ​ប្រសិទ្ធភាព រីឯ Mkhitaryan ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ចំៗ និង​ឆាប់រហ័ស​។​
 
​បិសាច​ក្រហម​បាន​ទិញ Mkhitaryan ពី Borussia Dortmund ទៅ Old Trafford កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ក្នុងតម្លៃ​២៦.៣​លាន​ផោន (​ជាង​៣៦​លាន​ដុល្លារ​អាមេរិក​)​។ គេ​បាន​បង្ហាញខ្លួន​៦៣​លើក និង​២២​លើក​នា​រដូវ​កាល​នេះ ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​។​
 
​ចំណែក Sanchez បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៨០​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១៦៦​លើក​សម្រាប់​កាំភ្លើង​ធំ បន្ទាប់ពី​រូបគេ​បាន​ចាក​ចេញពី Barcelona កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ក្នុងតម្លៃ​៣៥​លាន​ផោន (​ជិត​៤៩​លាន​ដុល្លារ​អាមេរិក​)៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com