ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រេសធ្វើឲ្យខូចខាតដល់បេះដូង
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Times បានឲ្យដឹងថា ស្ត្រេសត្រូវបានគេស្គាល់ថាជារឿងដ៏អាក្រក់មួយសម្រាប់សុខភាពបេះដូង ប៉ុន្តែបច្ចុប្បន្ននេះ អ្នកស្រាវជ្រាវបានរកឃើញហើយនូវមូលហេតុដែលវាមានគ្រោះថ្នាក់បំផុត។
តាមការសិក្សាថ្មីរបស់អាមេរិកបច្ចុប្បន្ននេះ បានផ្តល់នូវលក្ខណៈដ៏គួរឲ្យពេញចិត្តមួយទៅលើរបៀបដែលស្ត្រេសខាងផ្លូវចិត្តរ៉ាំរ៉ៃធ្វើឲ្យខូចខាតដល់បេះដូង។ វាមានការចូលរួមទាំងកណ្តុរ និងគ្រូពេទ្យទើបចេញធ្វើការ។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើឈាមរបស់ក្រុមគ្រូពេទ្យដ៏តូចមួយក្រោយពីធ្វើការបានមួយសប្តាហ៍ក្នុងសាលសង្គ្រោះបន្ទាន់។ ក្រោយពីធ្វើការពោរពេញទៅដោយភាពតានតឹង ចំនួនគ្រាប់ឈាមរបស់ពួកគេបានកើនឡើង។
ជាមួយគ្នានេះដែរ នៅពេលកណ្តុរត្រូវបានប៉ះពាល់ទៅនឹងស្ថានភាពដែលស្ត្រេសរ៉ាំរ៉ៃ ដោយនៅក្នុងទ្រង់របស់វារយៈពេលយូរ វាក៏បង្ហាញនូវចំនួនគ្រាប់ឈាមសខ្ពស់ដែរ។ ការរកឃើញនេះគួរឲ្យចាប់អារម្មណ៍ ហើយក៏មានការបារម្ភរបស់វាផងដែរ។
តាមការសិក្សាមុនៗបានបញ្ជាក់ថា កោសិកាគ្រាប់ឈាមសដែលរលាកអាចមានការចូលរួមក្នុងដំណើរការណ៍នៃការធ្វើឲ្យរហែកដល់កំណកខ្លាញ់ក្នុងសរសៃឈាមរបស់អ្នកដែលមានជំងឺបេះដូង ហើយវាក៏ធ្វើឲ្យកើតជំងឺគាំងបេះដូងថែមទៀតដែរ។ យ៉ាងណាមិញ ការស្រាវជ្រាវនេះមានលក្ខណៈខុសគ្នាឆ្ងាយពីការផ្តល់អំណះអំណាងបែបសន្និដ្ឋានថា ស្ត្រេសធ្វើឲ្យកើតជាជំងឺបេះដូង ឬធ្វើឲ្យកើតជំងឺគាំងបេះដូងដោយផ្ទាល់ទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com