ជាតិ
សេដ្ឋកិច្ច
ក្រសួង​ប្រៃសណីយ៍ ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ជំនាញ ICT
23, Jan 2018 , 3:47 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​ផ្នែក​ព័ត៌មានវិទ្យា  គមនាគមន៍ និង​បច្ចេកវិទ្យា (ICT) នៅ​ថ្ងៃទី​២២​ខែមករា​។​



​គម្រោង​នេះ ត្រូវបាន​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដែលមាន​រយៈពេល​បួន​ឆ្នាំ ដែល​ចាប់ផ្ដើម​អនុវត្ត​តាំងពី​ខែតុលា​ឆ្នាំ​២០១៧ ដល់​ខែកញ្ញា​ឆ្នាំ​២០២១ ។ ហើយ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា (CIESF) ដែលជា​អង្គការ​អន្តរជាតិ​មិន​ស្វែងរក​ប្រាក់ចំណេញ​នៃ​ប្រទេស​ជប៉ុន និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា (NIPTICT) របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​គម្រោង​ខាងលើនេះ​ផ្ដោតលើ​សកម្មភាព​ធំៗ​ចំនួន​បី​រួមមាន ការបណ្ដុះបណ្ដាល​ព័ត៌មានវិទ្យា​លក្ខណៈ​អនុវត្ត​ជាក់ស្ដែង កា​រលើ​កម្ពស់​បច្ចេកវិទ្យា​នៅតាម​ជនបទ និង​ការបង្កើត​ការងារ​ព័ត៌មានវិទ្យា​។ គម្រោង​នេះ​មាន​ទិសដៅ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ចំនួន ២០០​នាក់ និង​សិក្ខាកាម ២០០០​នាក់ នៅ​ទីក្រុង​ភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្តស្វាយរៀង​៕

Tag:
 ICT
© រក្សាសិទ្ធិដោយ thmeythmey.com