ពីនេះ ពីនោះ
ល្បែង​ជល់​មាន់ និង​ជល់​ជ្រូក​មាន​តាំងពី​ពេលណា​?
24, Jan 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​សតវត្ស​ទី​១២ នៃ​សម័យអង្គរ ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​ផ្សេងៗ ដើម្បី​កម្សាន្ត​សប្បាយ ដូចជា ល្បែង​ជល់​មាន់ និង​ជល់​ជ្រូក​។ ល្បែង​ទាំងនោះ​មាន​លេង​នៅតាម​ដងផ្លូវ​។ ល្បែង សិល្បៈ និង​ទស្សនីយភាព​ជាច្រើន​ទៀត ដែលមាន​នៅក្នុង​រូបចម្លាក់​នា​ប្រាសាទបាយ័ន បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ឆាកជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នា​សម័យ​នោះ​។



​កាលពីមុន ល្បែង​នេះ​តែងតែមាន​ជាធម្មតា​នៅតាម​ផ្សារ​។ ដែល​ល្បែង​ទាំងនោះ ពួកគេ​លត់​ជង្គង់​ផ្ទាល់​ដី អង្គែ​ល​ថ្នមៗ កម្លា​មាន់ និង​សូត្រ​មន្តអាគម​ប្រសិទ្ធី​ដើម្បីឱ្យ​សត្វ​របស់ខ្លួន​ជល់​ឈ្នះ​។ ចំពោះ​ល្បែង​ជល់​ជ្រូក ម្ចាស់​ជ្រូក​តែងតែ​ប្រុងប្រយ័ត្ន ដែល​ចងខ្សែ​ភ្ជាប់​យ៉ាងរឹងមាំ ដោយ​ម្ចាស់​ពួកវា​កាន់​ជាប់ ដើម្បីឱ្យ​ជ្រូក​ត្រៀមប្រយុទ្ធ​គ្នា​ដោយ​ប្រយ័ត្នប្រយែង​មិនឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ណាមួយ​ឡើយ​។

​តាម​កំណត់ហេតុ​របស់លោក​ជី​តាក្វាន់​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ក្រៅពី​ល្បែង​ជល់​មាន់ ជល់​ជ្រូកព្រៃ ក៏មាន​រៀបចំ​ល្បែង​ជល់​ដំរី​ផងដែរ​។ ទស្សនីយភាព​ទាំងនេះ មាននៅ​ទី​លានជល់ដំរី​៕



​ដកស្រង់​ពី​សៀវភៅ​៖ យើង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ អង្គរវត្ត និង​បាយ័ន ភាគ​២ របស់​អង្គការ​ស៊ី​ប៉ា​


Tag:
 ល្បែង​ជល់​មាន់​
 ​ ជល់​ជ្រូក​
  ជល់​ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com