បេសកកម្ម​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹងឆ្ពោះទៅកាន់​ភ្នំ​ឱ​រ៉ា​ល់​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បេសកកម្ម​ទី​២ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹងឆ្ពោះទៅកាន់​ភ្នំ​ឱ​រ៉ា​ល់​
28, Jan 2018 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ជោគជ័យ​បេសកកម្ម​លើក​ទី​១​រួចមក កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្តើម បេសកកម្ម​លើក​ទី​២ ជា​បន្តទៀត នៅ​ថ្ងៃទី​២៩​ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ​។



​បើតាម​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Star Auto Cambodia បេសកកម្ម​លើក​ទី​២​នេះ ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ ដោយ​ទៅ​ទស្សនា​សិប្បកម្ម​ស្ករត្នោត ដែលជា​ផលិតផល​អត្តសញ្ញាណ​នៅក្នុង​ខេត្ត​នេះ និង​ជាពិសេស ក្រុមការងារ​នឹង​នាំ​ពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា គឺ​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់ ១,៨១៣​ម៉ែត្រ​។​

​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។



​គួរ​កត់សម្គាល់ថា បេសកកម្ម​លើក​ទី​១ នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​បានរៀបចំ​នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​ទេសចរណ៍​អូរ​សោម ដែល​ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់ ឲ្យ​កាន់តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕​

សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»

១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ហា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​

៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរស័ព្ទ 023 428 995 / 428 996 ៕


© រក្សាសិទ្ធិដោយ thmeythmey.com