ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​តាអក​អាចជួយ​ការពារ​ជំងឺមហារីក​ស្បែ​កបាន​
24, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ជំងឺ​តាអក​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ស្បែ​កបាន មានន័យថា អ្នកជំងឺ​នេះ​ទំនងជា​អាច​ប្រើប្រាស់​ជំងឺ​នេះ​ការពារ​ស្បែក​ពី​កោសិកា​មហារីក​ដែរ​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​បាន​រកឃើញថា កណ្តុរ​ដែលមាន​ស្បែក​របាំង​ការពារ​ទំនងជា​មិន​ងាយ​កើតជា​ដុំ​សាច់​នៅ​ស្បែក​ឡើយ​។ ប៉ុន្តែ​កណ្តុរ​ដែល​កើត​ដុំ​សាច់​នេះ​ទំនងជា​មហារីក​បាន​។



​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​ប្រើប្រាស់​កណ្តុរ​ដែល​ត្រូវបាន​គេ​កៃ​ឆ្នៃ​ឲ្យ​មាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​មនុស្ស​ជា​ប្រភេទ ជំងឺ​តាអក បែប Atopic Dermatitis​។ អ្នកស្រាវជ្រាវ​បាន​យក​កណ្តុរ និង​កណ្តុរ​ព្រៃ ទៅ​ប៉ះ​ជាមួយ​សារធាតុ​គីមី​ដែល​បង្ក​ជា​ដុំ​សាច់​។

១៦​សប្តាហ៍​ក្រោយ ពាក់កណ្តាល​នៃ​កណ្តុរ​ដែល​គេ​កៃ​ឆ្នៃ​បាន​កើតជា​ដុំ​សាច់​ស្លូត​នៅ​ស្បែក​នៅពេល​ប្រៀប ហើយ​កណ្តុរ​ព្រៃ​ទាំងអស់​គឺ​កើត​ទាំងអស់​។ កណ្តុរ​ព្រៃ​ក៏​ក៏​កើតជា​ដុំ​សាច់​ស្លូត​ច្រើន​ដែរ​ក្នុងពេល​តាមដាន​រយៈពេល ៦​សប្តាហ៍​។

​ចាប់ពីពេលនេះ​ទៅ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា ការដែល​ទំនងជា​មាន​ជំងឺ​អា​ឡែ​ហ្ស៊ី​គឺអាច​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ដុំ​សាច់​លើស​ត្វ​កណ្តុរ​ដែល​គេ​ពិសោធន៍​។ យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​អះអាង​ដោយផ្ទាល់​ថា អ្នក​ដែលមាន​ជំងឺ​តាអក​មានការ​ថយចុះ​ការកើត​ជំងឺមហារីក​សុដន់​ឡើយ​។ វា​ប្រហែល​ជាមាន​កត្តា​សំខាន់​ផ្សេងៗ​ទៀត​ដែល​គេ​មិនបាន​ដាក់បញ្ចូល​ទៅក្នុង​ការពិសោធន៍​។

​អ្វីដែល​សំខាន់​នោះ​គឺថា ការសិក្សា​នេះ​មិនបាន​មានន័យថា អ្នក​ដែលមាន​ជំងឺ​តាអក​មិនគួរណា​មិន​ខ្វល់​អំពី​ការប្រឈមមុខ​ក្រោយពី​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ឡើយ ព្រោះ​វា​ជា​មូលហេតុ​ដ៏​ចំបង​នៃ​ជំងឺមហារីក​ស្បែក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com