កីឡាអន្តរជាតិ
អន្តរជាតិ
លោក Jose Mourinho បន្ត​កិច្ចសន្យា​នៅ Man Utd រហូតដល់​ឆ្នាំ​២០២០
26, Jan 2018 , 11:23 am        
រូបភាព
ដោយ: រួបរួម
​គ្រូបង្វឹក​ក្លិប Manchester United លោក Jose Mourinho បាន​ចុះហត្ថលេខា​បន្ត​កិច្ចសន្យា​របស់ខ្លួន​រហូត​ដល់​ឆ្នាំ​២០២០ ហើយនឹង​អាច​ពន្យា​មួយឆ្នាំ​ទៀត​។



​លោក Mourinho ដែល​ឈានដល់​គម្រប់​អាយុ​៥៤​ឆ្នាំ​នៅ​ថ្ងៃទី​២៦ ខែមករា នេះ មាន​កិច្ចសន្យា​នៅ​ទឹកដី Old Trafford រហូតដល់​ឆ្នាំ​២០១៩​។ ជា​កាដូ​នៅ​ថ្ងៃ​ខួប ក្លិប និង​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ឈានទៅដល់​កិច្ចព្រមព្រៀង​ពន្យា​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០​។​

​លោក Mourinho ដែល​បាន​ជំនួស​តំណែង​លោក Louis van Gaal តាំងពី​ខែឧសភា ឆ្នាំ​២០១៦ បានឈ្នះ​ពាន ELP Cup និង Europa League នា​រដូវ​កាល​ដំបូង​របស់ខ្លួន​។ នៅ​រដូវ​កាល​នេះ Manchester United កំពុង​ឈរ​លេខ​២ បន្ទាប់ពី Manchester City ហើយ​នៅ​រក្សា​ប្រមាញ់​ពាន Champions League និង FA Cup​។

​ប្រសិនបើ​លោក Mourinho នៅ​ជាមួយ Manchester United រហូតដល់​ឆ្នាំ​២០២០​ទៅតាម​កិច្ចសន្យា វា​នឹង​ក្លាយជា​ការដឹកនាំ​ក្លិប​មួយ​ដ៏​យូរ​របស់​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។ កន្លងមក លោក​ធ្លាប់​ដឹកនាំ Porto, Chelsea, Inter Milan និង Real Madrid ដោយ​ក្លិប​នីមួយៗ លោក​ដឹកនាំ​អំឡុងពេល​៣​ឆ្នាំ​។ សម្រាប់ Chelsea លោក​បាន​ដឹកនាំ​សារជាថ្មី​ចន្លោះ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥ ៕


Tag:
 បាល់ទាត់​
  Manchester United
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com