អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ​«​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​» រដូវ​កាល​ទី​៧ បាន​ត្រឡប់មក​ជាថ្មី​ហើយ​
29, Jan 2018 , 3:32 pm        
រូបភាព
​ដោយសារ​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀរ​លី​អូ​” នា​រដូវ​កាល​កន្លងមក​មានការ​គាំទ្រ​ខ្លាំង ហេតុដូចនេះ ខាង​ក្រុមហ៊ុនស្រា​បៀរ​លី​អូ និង គណៈកម្មាធិការ​ប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ បានប្រកាស​ឧបត្ថម្ភ​កម្មវិធី​នៅ​រដូវ​កាល​ទី​៧ បន្តទៀត​ដើម្បី​ធ្វើការ ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជា​លក្ខណៈ​អន្តរជាតិ​។ ក្នុងនោះ​អ្នក​ប្រដាល់​កម្ពុជា ថៃ និង​ឡាវ ៨ រូប រួមមាន​៖ វង្ស ណ​យ , ពេជ្រ សីហា​,  ម៉ឺន សុភា​, នី សុ​ភី​, កង់​ណា​រុង ស៊ីត សា​រ៉ា​វ៉ា​ថោ​ហ្វ​, រ៉ា​ស្រ៊ី​ស៊ី​ង វ៉រ វីវ៉ា​ថា​ណា​នុ​ន​, វ៉ាត​ឆា​រ៉ា​ឡេ​ត ស៊ីត​កុឡា​ភ និង​អរុណ​ដេ​ត​ប៉ាក់​ថុង​ឆ័យ និង​ឡើងមក​អង្រួន​សង្វៀន នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​បឹង​ស្នោរ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។​

​លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​មានប្រសាសន៍ថា ការឧបត្ថម្ភ​កម្មវិធី​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ស្រា​បៀរ​លី​អូ ក្នុងការ​គាំទ្រ​កីឡា ប្រដាល់​កម្ពុជា និង​កីឡាករ​កម្ពុជា​។ ហើយ​លោក​ជឿជាក់ថា កីឡាករ​កម្ពុជា​ទាំងអស់​សុទ្ធតែ​ខ្លាំង មានការ​តស៊ូ និង​ពូកែ​ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នេះ​ជា​មោទនភាព​មួយ សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដើម្បី​ចូលរួម​ទស្សនាការ​ប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បីៗ និង​ខ្លាំងៗ​ជាច្រើនរូប​។ ហើយ​ស្រា​បៀរ​លី​អូ នឹង​នៅទីនេះ ដើម្បី​លើកទឹកចិត្ត និង​អបអរ រាល់​ជ័យជម្នះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់​”​។​



​សូមកុំ​ភ្លេច​ចូលរួម ទស្សនា​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដ៏​អស្ចារ្យ​របស់ “​កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​” ចាប់ពី​ថ្ងៃនេះ​តទៅ​។ ការប្រកួត​មាន​រៀងរាល់ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង ៤ រសៀល ដល់ ម៉ោង ៦ ល្ងាច នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន បឹង​ស្នោរ ហើយក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរ​ស្សន៍​បាយ័ន​ផងដែរ​។​












( អត្ថបទ​ពាណិជ្ជកម្ម )


Tag:
 Hava
© រក្សាសិទ្ធិដោយ thmeythmey.com