ជាតិ
សេដ្ឋកិច្ច
ក្រសួង​អនុវត្ត​គម្រោង​ទី​២​នៅ​ក្រុង​បាត់ដំបង នៃ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង​
31, Jan 2018 , 9:19 am        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៣០​ខែមករា​នេះ បាន​ចុះកិច្ចសន្យា​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន Beijing urban construction group អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង់ តម្លៃ​ជាង ៩​លាន​ដុល្លារ​។



​នេះ​ជា​គម្រោង​ទី​២ ក្នុងចំណោម​គម្រោង​ចំនួន ៦​នៅ​កម្ពុជា ដែល​ស្ថិតក្រោម​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង​។ គម្រោង​ទាំងនេះ ទទួលបាន​ប្រាក់កម្ចី​សម្បទាន​សរុប​ចំនួន ៤៤​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ (ADB)​។ ហើយ​គម្រោង​ទាំងនេះ​ត្រូវអនុវត្ត​នៅ​ក្រុង​បាវិត ក្រុង​បាត់ដំបង និង​ក្រុង​ប៉ោយ​បែ​ត​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​គម្រោង​ស្ថាបនា​បណ្ដាញ​លូ​នៅ​ក្រុង​បាត់ដំបង​នេះ ប្រើប្រាស់​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក លើ​ចម្ងាយ ១៥​គីឡូម៉ែត្រ និង​ត្រូវ​ប្រើ​រយៈពេល ១៨​ខែ​ដើម្បី​បញ្ចប់​៕


Tag:
 ផ្លូវ​
  ច្រករបៀង​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com