ជាតិ
សេដ្ឋកិច្ច
លោក គាត ហេង​៖ កុំ​តក់ក្រហល់​បើក​អាជីវកម្ម​ពេក​
03, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក គាត ហេង បាន​ថ្លែងថា យុវជន​ក្មេងៗ​មិនគួរ​ឆាប់​បើក​អាជីវកម្ម តាមចិត្ត​ចង់​ភ្លាមៗ​នោះឡើយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ការបរាជ័យ​ខ្ពស់​ណាស់​។ ស្ថាបនិក​ក្រុមហ៊ុន Cam Accounting & Tax service រូបនេះ បាន​ណែនាំ​កត្តា​បួន​ចំណុច ដែល​រួមមាន ចំណេះ​ជំនាញ​ច្បាស់លាស់ ថវិកា ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​អាជីវកម្ម ដែល​លោក​ចាត់ទុកថា​ជា​គ្រឹះ​នាំ​ឲ្យ​មុខរបរ​ជោគជ័យ​។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក គាត ហេង ខាងក្រោម​នេះ​៖




​លោក គាត ហេង ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Cam Accounting & Tax service បាន​សង្កត់ធ្ងន់​ចំពោះ​ការ​បើកមុខ​ជំនួញ ដោយ​ឈរលើ​ជំនាញ​ច្បាស់លាស់​របស់​សហគ្រិន​។ នេះ​ជា​បទពិសោធន៍​របស់លោក​ផ្ទាល់ ដោយ​លោក​បាន​បម្រើ​ការងារ​ឲ្យ​គេ​ប្រមាណ ១៥​ឆ្នាំ មុននឹង​បើក​អាជីវកម្ម​ខ្លួនឯង​។ លោក​មានប្រសាសន៍ថា អ្នកចេញ​រកស៊ី ដោយ​ពឹង​លើ​ជំនាញ មានឱកាស​ជោគជ័យ​ខ្ពស់ជាង​អ្នក​គ្មាន​ជំនាញ​លើ​មុខរបរ​ដែល​ខ្លួន​បើក​ដំណើរការ​៕



Tag:
 startup
  គាត ហេង​
© រក្សាសិទ្ធិដោយ thmeythmey.com