កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​នៅ EPL ចំណាយ​ជាង ២០០​លាន​ដុល្លារ​នៅ​ថ្ងៃ​បិទទ្វារ​ទីផ្សារ​ដូរ​ដោះ​កីឡាករ​
01, Feb 2018 , 9:19 pm        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​ក្នុង​ក្របខណ្ឌ Premier League បាន ចំណាយ​លើ​ការផ្ទេរ​កីឡាករ​សម្រាប់​ខែមករា​ឆ្នាំ​២០១៨​នេះ​ក្នុង​ចំនួន​ទឹកប្រាក់​ច្រើន​បំផុត ៤៣០​លាន​ផោន (​ប្រមាណ​៦១០​លាន​ដុល្លារ​) ដែល​បំបែក​កំណត់ត្រា​ចាស់​កាលពី​ឆ្នាំ​២០១១​។ នេះ​បើ​យោងតាម​ការវិភាគ​លើ​ការចំណាយ​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​កីឡា Deloitte​។



​នៅ​ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​៣១ ខែមករា ឈានចូល​ថ្ងៃទី​១ ខែកុម្ភៈ​នេះ លី​ក​កំពូល​អង់គ្លេស​បាន​ចំណាយ ១៥០​លាន​ផោន (​ប្រហែល​២១២​លាន​ដុល្លារ​) លើ​ការផ្ទេរ​កីឡាករ​។​



​ការដោះដូរ​ថ្លៃ​បំផុត​នៅ​ថ្ងៃ​ចុងក្រោយ កើតឡើង​ក្រោយពេល​កាំភ្លើង​ធំ Arsenal បាន​ជោគជ័យ​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គា​បុ​ង Pierre-Emerick Aubameyang ពី Borussia Dortmund ក្នុងតម្លៃ​ខ្លួន​៥៦​លាន​ផោន (​ជិត​៨០​លាន​ដុល្លារ​អាមេរិក​) ប៉ុន្តែ​ពួកគេ​បាន​លក់​ខ្សែប្រយុទ្ធ​បារាំង Olivier Giroud ទៅ​តោ​ខៀវ Chelsea ក្នុងតម្លៃ​១៨​លាន​ផោន (​ជាង​២៥​លាន​ដុល្លារ​អាមេរិក​)​។​

​ដោយឡែក Tottenham Hotspur យកបាន Lucas Moura ពី PSG ក្នុងតម្លៃ ២៣​លាន​ផោន (​ប្រហែល​៣២​លាន​ដុល្លារ​) Andre Ayew ចេញពី West Ham ត្រឡប់​ទៅ Swansea វិញ​តម្លៃ ១៨​លាន​ផោន (​ប្រែល ២៥​លាន​ដុល្លារ​) Badou Ndiaye ពី Galatasaray ទៅ Stoke City តម្លៃ ១៤​លាន​ផោន (​ប្រហែល​ជិត ២០​លាន​ដុល្លារ​) និង Jordan Hugill ចេញពី Preston ទៅ West Ham តម្លៃ ១០​លាន​ផោន (​ប្រមាណ ១៤​លាន​ដុល្លារ​)​។​



​ក្រៅពីនេះ កីឡាករ​មួយចំនួនទៀត​ដូចជា Michy Batshuayi, Eliaquim Mangala, Islam Slimani, Andy King, Isaac Success ជាដើម ជា​កីឡាករ​ខ្ចី​ជើង​។​
​ការទិញ​ដូរ​កីឡាករ​សរុប​ពេញ​មួយខែ​មករា​នេះ បាន​បំបែក​កំណត់ត្រា​ចាស់​កាលពី​ឆ្នាំ​២០១១ ដែល​ចំណាយ​អស់ ២០៥​ផោន (​ជាង ២៩០​លាន​ដុល្លារ​) និង​គិត​ទាំង​ការចំណាយ​ក្នុង​ថ្ងៃ​ចុងក្រោយ​ចំនួន ១៣៥​លាន​ដុល្លារ (​ជាង​១៩០​លាន​ដុល្លារ​)​។​


អត្ថបទទាក់ទង

៣១ ខែមករា​/១ ខែកុម្ភៈ​
-Eliaquim Mangala [Manchester City - Everton] ខ្ចី​ជើង​
-Alexander Sorloth [FC Midtjylland - Crystal Palace] បិទ​ជិត​
-Jordan Hugill [Preston - West Ham] បិទ​ជិត​
-Islam Slimani [Leicester - Newcastle] ខ្ចី​ជើង​
-Andy King [Leicester - Swansea] ខ្ចី​ជើង​
-Badou Ndiaye [Galatasaray - Stoke City] ១៤​លាន​ផោន​
-Andre Ayew [West Ham - Swansea] ១៨​លាន​ផោន​
-Jack Withers [Boston United - Swansea] បិទ​ជិត​
-Lucas Moura [Paris St-Germain - Tottenham] ២៣​លាន​ផោន​
-Didier Ndong [Sunderland - Watford] ខ្ចី​ជើង​
-Olivier Giroud [Arsenal - Chelsea] ១៨​លាន​ផោន​
-Pierre-Emerick Aubameyang [Borussia Dortmund - Arsenal] ៥៦​លាន​ផោន​
- Freddie Woodman [Newcastle - Aberdeen] ខ្ចី​ជើង​
-Matty Willock [Manchester United - St Johnstone] ខ្ចី​ជើង​
-Charlie Scott [Manchester United - Hamilton] ខ្ចី​ជើង​
-Lazar Markovic [Liverpool - Anderlecht] ខ្ចី​ជើង​
- Ademola Lookman [Everton - RB Leipzig] ខ្ចី​ជើង​
-Mathieu Debuchy [Arsenal - Saint Etienne] Free
-Isaac Success [Watford - Malaga] ខ្ចី​ជើង​
-Reece Oxford [West Ham - Borussia Monchengladbach] ខ្ចី​ជើង​
-Michy Batshuayi [Chelsea - Borussia Dortmund] ខ្ចី​ជើង​

៣០ ខែមករា​
-Jack Harrison [New York City - Manchester City] បិទ​ជិត​
-Aymeric Laporte [Athletic Bilbao - Manchester City] £57m
-Dodi Lukebakio [Anderlecht - Watford] បិទ​ជិត​
-Emerson Palmieri [Roma - Chelsea] £17.6m
-Sandro Ramirez [Everton - Sevilla] ខ្ចី​ជើង​
-Marcus McGuane [Arsenal - Barcelona] បិទ​ជិត​
-Roque Mesa [Swansea - Sevilla] ខ្ចី​ជើង​
-Ahmed Musa [Leicester - CSKA Moscow] ខ្ចី​ជើង​

២៩ ខែមករា​
-Gerard Deulofeu [Barcelona - Watford] ខ្ចី​ជើង​
-Ali Gabr [Zamalek - West Brom] ខ្ចី​ជើង​
-Daniel Sturridge [Liverpool - West Brom] ខ្ចី​ជើង​
-Leonardo Ulloa [Leicester - Brighton] ខ្ចី​ជើង​
-Tim Cahill [​មិន​ជាប់​ពាក់ព័ន្ធ​ក្រុម - Millwall]
-Charly Musonda [Chelsea - Celtic] ខ្ចី​ជើង​
-Diafra Sakho [West Ham - Rennes] បិទ​ជិត​

២៨ ខែមករា​
-Loic Remy [Las Palmas - Getafe] ខ្ចី​ជើង​
២៧ ខែមករា​
-Pietro Pellegri [Genoa - Monaco] បិទ​ជិត​
២៦ ខែមករា​
-Darren Bent [Derby - Burton] ខ្ចី​ជើង​

២៥ ខែមករា​
-Guido Carrillo [Monaco - Southampton] បិទ​ជិត​
-Joao Mario [Inter Milan - West Ham] ខ្ចី​ជើង​
-Tony Gallagher [Falkirk - Liverpool] ២០០,០០០​ផោន​

២៣ ខែមករា​
-Aaron Lennon [Everton - Burnley] បិទ​ជិត​
-Jaroslaw Jach [Zagłebie Lubin - Crystal Palace] បិទ​ជិត​
-Kenedy [Chelsea - Newcastle] ខ្ចី​ជើង​
-Lassana Diarra [​មិន​ជាប់​ពាក់ព័ន្ធ​ក្រុម - Paris St-Germain] មិន​គិតថ្លៃ​

២២ ខែមករា​
-Henrikh Mkhitaryan [Man Utd - Arsenal] ប្តូរ​បញ្ច្រាស​ជាមួយ Alexis Sanchez
-Erdal Rakip [Benfica - Crystal Palace] ខ្ចី​ជើង​
-Alexis Sanchez [Arsenal - Man Utd] ប្តូរ​បញ្ច្រាស​ជាមួយ Henrikh Mkhitaryan

១៩ ខែមករា​
-Jurgen Locadia [PSV Eindhoven - Brighton] ១៤​លាន​ផោន​
-Leon Goretzka [Schalke - Bayern Munich] មិន​គិតថ្លៃ​
-Robin van Persie [Fenerbahce - Feyenoord] មិន​គិតថ្លៃ​

១៨ ខែមករា​
-Kostas Stafylidis [Augsburg - Stoke] ខ្ចី​ជើង​
-Ragnar Sigurdsson [Fulham - FC Rostov] បិទ​ជិត​

១៧ ខែមករា​
-Theo Walcott [Arsenal - Everton] ជាង​២០​លាន​ផោន​

១៣ ខែមករា​
-Fousseni Diabate [Gazelec Ajaccio - Leicester] បិទ​ជិត​
-Arda Turan [Barcelona - Istanbul Basaksehir] ខ្ចី​ជើង​

១២ ខែមករា​
-Alex Pritchard [Norwich - Huddersfield] បិទ​ជិត​

១១ ខែមករា​
-Francis Coquelin [Arsenal - Valencia] ១២​លាន​ផោន​

១០ ខែមករា​
-Chidi Nwakali [Manchester City - Aberdeen] ខ្ចី​ជើង​

៩ ខែមករា​
-Moritz Bauer [Rubin Kazan - Stoke] បិទ​ជិត​
-Georges-Kevin Nkoudou [Tottenham - Burnley] ខ្ចី​ជើង​

៨ ខែមករា​
-Philippe Coutinho [Liverpool - Barcelona] ១៤២​លាន​ផោន​

៧ ខែមករា​
-Kevin Mirallas [Everton - Olympiakos] ខ្ចី​ជើង​

៥ ខែមករា​
-Ross Barkley [Everton - Chelsea] ១៥​លាន​ផោន​
-Cenk Tosun [Besiktas - Everton] ២៧​លាន​ផោន​

៤ ខែមករា​
-Konstantinos Mavropanos [PAS Giannina - Arsenal] បិទ​ជិត​

២ ខែមករា​
-Terence Kongolo [Monaco - Huddersfield] ខ្ចី​ជើង​


Tag:
 បាល់ទាត់​
  ដោះដូរ​កីឡាករ​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com