ជាតិ
កម្ពុជា​-​ថៃ ចុះ MOU សហការការពារ​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ឆ្លងដែន​
01, Feb 2018 , 7:52 pm        
រូបភាព
ដោយ:
 
ភ្នំពេញ​៖  កម្ពុជា និង​ប្រទេស​ថៃ បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ឆ្លងដែន នៅ​ថ្ងៃទី​៣១​ខែមករា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​។​


 
​អនុស្សារណៈ​នេះ ត្រូវបាន​ចុះហត្ថលេខា​រវាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួងបរិស្ថាន និង​នាយកដ្ឋាន​អភិរក្ស​ឧទ្យាន​ជាតិ សត្វព្រៃ និង​រុក្ខជាតិ (DNP) នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រទេស​ថៃ​។ រដ្ឋមន្ត្រីក្រសួង​បរ​ស្ថាន​ប្រទេស​ទាំងពីរ បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​អនុស្សារណៈ​នេះ​។​
 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ការចុះ​អនុស្សារណៈ​នេះ នឹង​នាំទៅរក​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ក្នុងការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ឆ្លងដែន នាពេល​បច្ចុប្បន្ន និង​អនាគត​៕

© រក្សាសិទ្ធិដោយ thmeythmey.com