អត្ថបទពាណិជ្ជកម្ម
វិធីសាស្ត្រ​មួយចំនួន​ដែល​ជំរុញ​អោយ​អ្នក​ធាត់​បាន​យ៉ាង​ឆាប់រហ័ស​!...
02, Feb 2018 , 9:18 am        
រូបភាព
ដោយ:
​សិក្សារ​វិធីសាស្ត្រ​មួយចំនួន​ជួយ​អោយ​អ្នក​ធាត់​ឆាប់រហ័ស​
* វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជំរុញ​អោយ អ្នក​ធាត់​បាន យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ដ៏​ខ្លី ដើម្បីអោយ​ឆាប់​ធាត់ សូម​តា​ដាន​ខាងក្រោមៈ​

1, បរិភោគ​អាហារ ដែលមាន​ជាតិ​ស្ករ​ច្រើន​
​ប្រសិនបើ​អ្នក ចង់​ធាត់​អោយ បាន​ឆាប់រហ័ស កុំ​រំលង​ចំនុច នេះ​អោយសោះ ចូរ​ព្យាយាម​បរិភោគ​ចំណីអាហារ ដែលមាន​ជាតិ​ស្ករ អោយបាន​កាន់តែច្រើន ទើប​ជាការ​ប្រសើរ និង​ជំរុញ​អោយ​អ្នក ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស មួយវិញទៀត អ្នក​អាច​ទៅ​ពិភាក្សា និង ពិនិត្យ​ពី​ជាតិ​ស្ករ​ដែលមាន​ក្នុង​ខ្លួន​របស់​អ្នក ជាមួយ​វេជ្ជបណ្ឌិត​ផ្សេងៗ ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើអោយ​អ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​។​
 
2, ព្យាយាម​បរិភោគ​អាហារ​នៅ​ខាងក្រៅ​អោយបាន​ច្រើន​នៅពេល​ល្ងាច
​ចំនុច​នេះ សម្រាប់​ប្រិយមិត្ត​យើង ដែល​ស្គមៗ គួរតែ​សាកល្បង និង ព្យាយាម​ចេញ ទៅ​បរិភោគ​អាហារ​នៅ​ខាងក្រៅ អោយបាន​ច្រើន ព្រោះ​អាហារ នៅ​ខាងក្រៅ មាន​ជាតិ​ខ្លាញ់​ច្រើន ជាពិសេស​នៅពេល​ល្ងាច តែម្តង​អ្នក​អាច ណាត់​បង​ប្អួ​ន ឬ មិត្តភក្តិ​បបួលគ្នា​ទៅ​ញ្ញាំ អី​នៅ​ខាងក្រៅ តែ​ប្រសិនបើ​អ្នក​មិនមាន ពេល​គ្រប់គ្រាន់​ចេញទៅ​ក្រៅ អាចធ្វើ​ម្ហូបអាហារ ដើម្បី​បរិភោគ​ដោយ​ខ្លួនឯង នៅពេល​ល្ងាច ធ្វើយ៉ាងណា​អោយបាន មួយពេល ជាប្រចាំ​នៅពេល​ល្ងាចៗ ទើប​ជំរុញ​អោយ​អ្នក​ឆាប់​ធាត់ ព្រោះ​ជាធម្មតា​ការបរិភោគ​អាហារ​ត្រឹមតែ​បី​ពេល សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត ដែល​ស្គមៗ​គួរតែ​បរិភោគ​អោយបាន 4 ទៅ 5 ពេល​ក្នុង​មួយថ្ងៃ​។​


 
3, គេង​អោយបាន​ច្រើន​

​ការទទួល​ដំណេក​អោយបាន​ច្រើន​វា​ក៏​អាច កត្តា​មួយ​ជំរុញ​អោយ​អ្នក​ឆាប់​ធាត់​ផងដែរ សម្រាប់​មនុស្ស ទូទៅ​រយៈ​ពេលដែល ទទួល​ដំណេក​អាច​ពី 7 ទៅ 8 ម៉ោង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​ដែល​ស្គម និង មានបំណង​ចង់​ធាត់​គួរតែ ព្យាយាម គេង​អោយបាន 9 ទៅ 10 ម៉ោង​ក្នុង​មួយថ្ងៃ​ទើប​ធ្វើអោយ​អ្នកមាន​សុខភាព​ល្អ និង ឆាប់​ឡើង​ទម្ងន់​។​


 
4,​បរិភោគ​អាហារ ដែលមាន​ជាតិ​ខ្លាញ់​
​សម្រាប់​ចំនុច​នេះ​អ្នក​អាច​ព្យាយាម ញាំ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​អោយបាន​ច្រើន ទើប​ទម្ងន់​របស់​អ្នក​ឆាប់​ធាត់ ដូចជា​សាច់ជ្រូក និង អាហារសម្រន់ មួយចំនួន​ដែល មានដូចជា ប៊ឺ​ហ្គឺ ឬ នំ​ភី​ហ្សា​អោយបាន​កាន់តែច្រើន ក៏​កាន់តែ​ល្អ​ផងដែរ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​យើង​ដែល ស្គមៗ​តែប៉ុណ្ណោះ​។​


 
5, កាត់បន្ថយ​ការផឹក​ទឹក​ផ្លែឈើ​

​ការ​ផឹកទឹក​ផ្លែឈើ ច្រើន​វា​ពិតជា​មាន សុខ​ភាពល្អ​ក៏ពិតមែន ប៉ុន្តែ​វា​មិនមាន​អ្វីដែល​ល្អ ដល់​ប្រិយមិត្ត ដែល​ស្គមៗ​ឡើយ ផ្ទុយទៅវិញ​វា​ឆាប់​អោយ​អ្នក​កាន់តែ ស្គម​ទៅវិញ​ទេ ដូច្នេះ​សម្រាប់​ប្រិយមិត្ត ដែល​តែងតែ​ព្យាយាម​ផឹកទឹក​ផ្លែឈើ អោយបាន​ច្រើន​គួរ តែ​កាត់បន្ថយ​វា ត្រូវ​ព្យាយាម ផឹកទឹក​អោយបាន​ច្រើន​ជំនួស​វិញ ទើប​ជាការ​ប្រសើរ វា​នឹង​អាចធ្វើអោយ​អ្នក​ឆាប់​ឡើង​ទម្ងន់​។​


 
6, ផឹកស្រា​បៀរ អោយបាន​ច្រើន សម្រាប់​អាយុ 18 ឆ្នាំ​ឡើង​

​ត្រង់ចំនុច​នេះ សម្រាប់​ប្រិយមិត្ត ដែលមាន​អាយុ 18 ឆ្នាំ​ឡើង​អាច​សាកល្បង​បាន ប៉ុន្តែ​សម្រាប់​មិត្ត​អ្នកអាន ដែលមាន​អាយុ ក្រោម 18 ឆ្នាំ​សូម​រំលង ត្រង់ចំនុច​នេះ​ចោល​។ តាមពិតទៅ​ការផឹក​ស្រា​បៀរ វា​មិនល្អ​ប៉ុន្មាន សម្រាប់​សុខភាព​ឡើយ ខេ​ម​បូ លើក​មកនេះ​មិនមែន មានន័យថា អោយ​អ្នក​ផឹកស្រា អោយបាន​ច្រើន​ខ្លាំង ណាស់ណា​ឡើយ មានន័យថា សម្រាប់​ប្រិយមិត្ត ដែលមាន​បំណង​ចង់​ធាត់ នៅពេល រាត្រី រៀប​ចូល​ដំណេក គួរតែ​សាក​ផឹក ស្រា​បៀរ អោយបាន មួយ ឬ ពីរ​កំប៉ុង ជាប្រចាំ​អ្នកនឹង​អាច​ធាត់ បាន​យ៉ាង​ឆាប់រហ័ស​ផងដែរ អ្នក​អាច​សាកល្បង និង សង្កេតមើល​ដោយ​ខ្លួនឯង​។​


 
​សមាសភាព​របស់ Super Gainer   ជួយ​លោក​អ្នកមាន​ទម្ងន់​កាន់តែ​ប្រសើរឡើង និង​ការរីកលូតលាស់​នៃ​សាច់ដុំ​៖
-​មាតិកា​ប្រូតេអ៊ីន​ខ្ពស់​៖
​បង្កើនល្បឿន​ដំណើរការ​នៃ​ការឡើង​ទម្ងន់​និង​ការរីកលូតលាស់​នៃ​សាច់ដុំ​។ ប្រសិនបើ​អ្នក​ប្រើ Super Gainer  រួមបញ្ចូល​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អ្នក​ប្រាកដ​នឹង​ទទួលបាន​នូវ​រាងកាយ​តាម​ចំណង់​ចិត្តបាន​យ៉ាង​ឆាប់រហ័ស​។​
-​ចំនួន​វីតាមីន E៖
​វីតាមីន E នឹង​ជួយ​សម្រួល​ដល់​រាងកាយ​ក្នុងការ​បំ​លែង​សារធាតុ​បំប៉ន​ច្រើនយ៉ាង​ឆាប់រហ័ស​សម្រាប់​ការឡើង​ទម្ងន់​កាន់តែ​ប្រសើរ​និង​មាន​ប្រសិទ្ធិភាព​។​
-​សារៈ​សណ្តែកសៀង​៖
​ក្នុង​សណ្តែកសៀង​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​រួមជាមួយ​សារធាតុ​ដទៃទៀត​ដូចជា​ប៉ូ​តា​ស្យូ​ម​និង​កាល់ស្យូម​ជាតិ​ស​សៃ​អាហារ​ផ្សេងៗ​ទៀត​។ ដោយសារ​សារធាតុ​ទាំងនេះ​ជួយ​លោកអ្នក​ក្នុងការ​បង្កើន​នូវ​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​ដែល​ធ្វើឱ្យ​ការឡើង​ទម្ងន់​លឿន​ថែមទៀត​។​
-​សារធាតុចិញ្ចឹម​ផ្សេងទៀត​៖
​ក្រៅពី​សមាសភាគ​សំខាន់​នៅមាន​សារធាតុចិញ្ចឹម​មួយចំនួន​ផ្សេងទៀត​សម្រាប់​ជំនួយ​រាងកាយ​នឹង​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ​និង​ពង្រឹង​ភាព​ធន់​ទ្រាំ​នៃ​ជំងឺ​បាន​។​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com