ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​គេង​ថ្ងៃ​ប្រហែល​ជួយ​បង្កើន​ជំនាញ​ចងចាំ​របស់​ក្មេង​ទើប​ចេះ​ដើរ​តេសតាស​បាន​
02, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​គេង​ថ្ងៃ​អាចជួយ​ដល់​ការរៀនសូត្រ​របស់​ក្មេង​បាន​។ ការសិក្សា​ថ្មី​បាន​រកឃើញថា ក្មេង​ទើប​ចេះ​ដើរ​តេសតាស​ដែល​គេង​ថ្ងៃ​មានការ​រៀនសូត្រ​ល្អ​ជាង​ក្មេង​ដែល​មិនចេះ​គេង​សោះ​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​ដ៏​តូច​មួយ​មកពី​ប្រទេស​អាមេរិក ដែល​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​ការ​គេង​ថ្ងៃ​ចំពោះ​សមត្ថភាព​របស់​ក្មេង​ក្នុងការ​ចងចាំ​ទីតាំង​នៃ​រូបភាព​ដែល​គេ​បាន​មើល និង​រៀន​នៅពេល​ព្រឹក និង​ហ្គេម​ជាដើម​។



​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​អាច​ចងចាំ​កាន់តែ​ល្អ​ទៅលើ​ទីតាំង​របស់​រូបភាព​នៅ​ពេល​ក្រោយ​នោះ​គឺ​បាន​គេង​ថ្ងៃ នៅពេល​ប្រៀបធៀប​ជាមួយ​ក្មេង​ដែល​មិនបាន​គេង​សោះ​នៅពេល​ថ្ងៃ​។ ការចងចាំ​ក៏​ល្អ​ជាង​ដែរ​សម្រាប់​ព្រឹក​បន្ទាប់ ដែល​អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា អត្ថប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ​មិនអាច​ប្រើប្រាស់​សម្រាប់​ការ​គេង​ពេលយប់​បានឡើយ​។

​អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា ការ​ស្រួលបួល​នេះ​ប្រហែលជា​ដោយសារតែ​អ្វីដែល​គេ​បានដឹង​រួចទៅហើយ​ថា ជាការ​គេង​បែប​បង្វិល​ជុំ​។ វា​គឺ​ជាការ​សម្រាក​មួយ​នៃ​សកម្មភាព​ខួរក្បាល​ដែល​កើតឡើង​ក្នុងពេល​គេង ដែល​វា​អាចជួយ​ដល់​មុខងារ​របស់​ខួរក្បាល​សម្រាប់​ព្រឹត្តិការណ៍​ទើបតែ​កើតមាន​ដើម្បី​បញ្ចូល​ទៅក្នុង​ការចងចាំ​រយៈពេល​វែង​។

​ទោះបីជា​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ណែនាំ​ថា ការ​គេង​ថ្ងៃ​ប្រហែល​ជាមាន​ប្រយោជន៍​ច្រើន​ដល់​ក្មេង​តាមរបៀប​ច្រើនយ៉ាង ដែល​អាចជួយ​សម្រួល​ដ​ល់​ការយកចិត្តទុកដាក់ ការ​ការ​គេង​លក់​ស្រួល​នៅពេល​ថ្ងៃ​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com