ពីនេះ ពីនោះ
បុរស​ចំណាស់​ម្នាក់​-​កំពុង​រៀបចំ​ពាង​ដើម្បី​បណ្តែត​ផ្ទះ​របស់គាត់​
02, Feb 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បុរស​ចំណាស់​ម្នាក់​កំពុង​រៀបចំ​ពាង ជំនួស​ពោង ដើម្បី​បណ្តែត​ផ្ទះ​របស់គាត់ មុន​ទឹកជំនន់​ដែល​នឹង​ចូល​មកដល់​ក្នុង​ខែកក្កដា​។ អំឡុងពេល​ទឹកជំនន់ នៅ​ភូមិ​បណ្តែត​ទឹក​ផាត់​សណ្តាយ ក្នុង​ខេត្តកំពង់ធំ បឹង​ទន្លេសាប បាន​ពង្រីក​វិសាលភាព ៥-៦​ដង ធំ​ជាង​បឹង​ទន្លេសាប​ក្នុង​វ​ដូ​វ វស្សា​។



ប្រជាជន​ដែល​រស់នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍ ពួកគេ​ត្រូវតែ​សម្រប​ជីវិត​របស់​ពួកគេ ជាមួយនិង​ផ្ទះ​របស់​ពួកគេ​។ វា​គឺជា​ដំណោះស្រាយ​សាមញ្ញ និង​ប្រកបដោយ​ភាព​វៃឆ្លាត​។ ពួក​អ្នកស្រុក ដាក់​ពាង​ផ្កាប់​មាត់​ចុះក្រោម​នៅ​ពីក្រោម​ផ្ទះ​របស់​ពួកគេ ពេលដែល​ទឹកជំនន់​ចូលមក​ដល់ គេ​ក៏​បាញ់​ខ្យល់​បញ្ចូល​ក្នុង​ពាង ដើម្បី​ឲ្យ​វា​អណ្តែត​រុញ​ផ្ទះ​ឡើង​តាម​ទឹក​។ បុរស​ចំណាស់​ម្នាក់​បាន​និយាយថា វា​មានតម្លៃ​ថោក​ជាង យើង​ប្រើ​ធុង​ទឹក និង​ថែមទាំង​អាច​ប្រើ​បានជា​ច្រើន​ឆ្នាំ​ទៀតផង​។ យើង​ត្រូវ​ការលាង​សម្អាត​វា និង​ជួសជុល​វា រៀងរាល់​ពីរ​-​បី​ឆ្នាំ​ម្តង​។​

An old man prepares jars to float his house before the flood coming in late July. Phat Sanday village, Kampong Thom province, during the flooding time, the Tonle Sap will expand 5-6 times larger than the dry season. People who live here permanently have to adapt their lives and houses to live with it. It is a simple and genius solution. Villagers put jars upside down under their houses when the flood starts and pump air inside to float the houses. An old man said it is cheaper than using a tank and can be used for several years. It needs to clean and fix the crack with cement every few years.



© រក្សាសិទ្ធិដោយ thmeythmey.com