ជាតិ
ពីនេះ ពីនោះ
សុខាភិបាល ផ្ដល់​ការពិគ្រោះ​ជំងឺ និង​សេវា​ថែ​ទាំង​សុភាព​ដល់​ពលរដ្ឋ ជាង​១១​លាន​ករណី ក្នុង​ឆ្នាំ​២០១៧
04, Feb 2018 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
​សុខាភិបាល​ផ្ដល់​ការពិគ្រោះ​ជំ​ងី និង​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស មាន​ចំនួន ១១,៦៦៥,២៥១ ករណី​។ នេះ​បើតាម​ស្ថិតិ​ប្រចាំឆ្នាំ​នៃ​ក្រសួងសុខាភិបាល​។​


​ស្ថិតិ​ខាងលើនេះ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១,៧៨៩,០៨៩​នាក់ បាន​ពិនិត្យ​ពិគ្រោះ​ជំងឺ ក្រោម​មូលនិធិ​សមធម៌ ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ​។ ចំណែក​ប្រជាពលរដ្ឋ​ចំនួន ១,២៥១,៥៣៥​នាក់ ទទួលបាន​ការលើកលែង​បង់ថ្លៃ​សេវា តាម​គោលនយោបាយ​នៃ​រដ្ឋាភិបាល​កម្ពុជា​។​
 
​បើតាម​ស្ថិតិ​ដដែល អ្នកជំងឺ​សម្រាក​ព្យាបាល​ចំនួន ៨៦៥,៣៦៥​នាក់​។ ក្នុង​ដំ​ណោម​អ្នកជំងឺ​ទាំងនោះ អ្នក​ស្លាប់មាន ០,៨៦​ភាគរយ​។ 
 
​ដោយឡែក ក្នុង​ឆ្នាំ​២០១៧ នៅតាម​មន្ទីរពេទ្យ​រដ្ឋ ស្ត្រី​សម្រាលកូន​មាន​ចំនួន ៣១៨,៣៨១​នាក់​។ នេះ​បើ​ផ្អែកលើ​ស្ថិតិ​ដដែល​៕
 

Tag:
 ប្រពល​រដ្ឋ​
 ​ ព្យាបាល​
 ​ ពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com