ពីនេះ ពីនោះ
អ្វី​ទៅជា «​អាស៊ីតកម្ម​មហាសមុទ្រ​»?
06, Feb 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​អាស៊ីតកម្ម​មហាសមុទ្រ​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។



​ពាក្យ «​អាស៊ីតកម្ម​មហាសមុទ្រ​»  (Ocean acidification)  ការថយចុះ​ប៉េហាស់ នៃ​មហាសមុទ្រ​ចាប់ពី​កម្រិត​៧ ក្នុង​រយៈពេល​វែង​មួយ​ដែល​តាម​ធម្មតា​មាន​រយៈពេល​ច្រើន​ទសវត្សរ៍​ឬ​វែង​ជាង​នេះ ដែល​ច្រើនតែ​បង្កដោយ​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និក ចេញពី​បរិយាកាស ប៉ុន្តែ​ក៏​អាច​បណ្តាលមកពី​កំណើន​ឬ​ការថយចុះ​សារធាតុ​គីមី​ដទៃទៀត​ពី​មហាសមុទ្រ​ផងដែរ​។

​អាស៊ីតកម្ម​មហាសមុទ្រ​ដោយ​សកម្មភាព​មនុស្ស សំដៅលើ​ការថយចុះ​នៃ​ប៉េហាស់ ដែល​បង្កដោយ​សកម្មភាព​មនុស្ស ដូចជា ការតាំង​ទីលំនៅ​ក្បែរ​ស​មុ​ទ្រ​ហួស​កម្រិត ការបង្ហូរ​កាកសំណល់​រឹង​រាវ សំណល់​ប្លា​ស្ទិ​ក​ចូលក្នុង​សមុទ្រ ជាដើម​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com