កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Messi និង Neymar មាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ប្រចាំឆ្នាំ​២០១៨
06, Feb 2018 , 8:59 am        
រូបភាព
​កំពូល​តារា​ឆ្នើម Cristiano Ronaldo, Lionel Messi និង Neymar សុទ្ធតែជា​កីឡាករ​បាល់ទាត់​មាន​ប្រាក់បៀវត្ស​ច្រើនជាងគេ​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ន ដែល​ទទួលបាន​ពី​ក្លិប Real Madrid, Barcelona និង PSG រៀងៗ​ខ្លួន​។



Ronaldo និង  Messi បាន​ត្រួតត្រា​លើ​កំណត់ត្រា​ពិភពលោក​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។ ប៉ុន្តែ​ក្រោយពី Neymar បាន​ផ្ទេរ​ចេញពី Barcelona ទៅ​ចូលរួម​ជាមួយ PSG រូបគេ​ក៏បាន​ក្លាយជា​កីឡាករ​ដែលមាន​ថ្លៃឈ្នួល​ខ្ពស់កប់ពពក​ដូច​រាមច្បង​ទាំងពីរ​ផងដែរ​។​
​ខាងក្រោម​នេះ​ជា​កំពូល​កីឡាករ​បាល់ទាត់​ទាំង ២៥​រូប​ដែលមាន​ប្រាក់​ប្រចាំ​សប្តាហ៍​ច្រើន​បំផុត​លើ​លោក​ក្នុង​រដូវ​កាល ២០១៧-២០១៨ នេះ​។​

១-​    ​Cristiano Ronaldo (Real Madrid) ទទួលបាន​ថ្លៃឈ្នួល ៥១៥៣១០​ដុល្លារ ក្នុង​មួយ​សប្តាហ៍ ឬ ២៤.៧១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ក្រោយ​គិតថ្លៃ​ពន្ធ​រួច​
២-​    ​Lionel Messi (FC Barcelona) ទទួលបាន​ថ្លៃឈ្នួល ៤៩៤១៣៣​ដុល្លារ ក្នុង​មួយ​សប្តាហ៍ ឬ ២៣.៧២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ក្រោយ​គិតថ្លៃ​ពន្ធ​រួច​
៣-​    ​Neymar (PSG) ទទួលបាន​ថ្លៃឈ្នួល ៨៤៧០៨៦​ដុល្លារ ក្នុង​មួយ​សប្តាហ៍ ឬ ៤០.៦៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ មិនទាន់​គិតថ្លៃ​ពន្ធ​





Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  Lionel Messi
  Neymar
  ប្រាក់​ឈ្នួល​ខ្ពស់បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com