ជាតិ
WJP៖ នីតិរដ្ឋ​នៅ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១១២​លើ​១១៣
06, Feb 2018 , 12:18 pm        
រូបភាព
ដោយ: ថ្មីៗ
នីតិរដ្ឋ​នៅ​កម្ពុ​ជាមាន​ចំណាត់​ថ្នាក់លើ​វេ​ណេ​ស៊ុយ​អេ​ឡា​តែប៉ុណ្ណោះ​ក្នុងចំណោម​១១៣​ប្រទេស​លើ​ពិភពលោក​។ នេះ​បើតាម​ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ (Rule of Law Index) របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) សម្រាប់​ឆ្នាំ​២០១៧-២០១៨ ។​

 
​ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ (Rule of Law Index) របស់​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) ប្រចាំឆ្នាំ​២០១៧-២០១៨ បាន​សិក្សា​លើ​ប្រទេស​ចំនួន​១១៣​លើ​ពិភពលោក​។ ការសិក្សា​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន​៨ ដែល​រួមមាន អំណាចរដ្ឋាភិបាល អវត្តមាន​នៃ​អំពើពុករលួយ រដ្ឋាភិបាល​បើកចំហរ សិទ្ធិ​ជា​មូលដ្ឋាន សណ្តាប់ធ្នាប់​និង​សន្តិសុខ ការអនុវត្ត​បទបញ្ញត្តិ យុត្តិធម៌​ស៊ីវិល និង​យុត្តិធម៌​ព្រហ្មទណ្ឌ​។​
​ស​ន្ទ​ស្សន៍​ស្តីពី​នីតិរដ្ឋ​របស់ WJP  បង្ហាញថា ដា​ណឺ​ម៉ាក​មាន​ពិន្ទុ​ល្អ​ជាងគេ បន្ទាប់មក​មាន ន័​រវេ​ស ហ្វាំ​ង​ឡង់ ស៊ុយអែត ហូ​ឡង់ អាល្លឺម៉ង់ នូ​វែ​ល​សេ​ឡង់ អូទ្រីស កាណាដា និង​អូស្ត្រាលី​។ សិង្ហ​បុរី ស្ថិតនៅ​លេខ​១៣ សហរដ្ឋអាមេរិក​ស្ថិតនៅ​លេខ​១៩​។​
 
​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១១២ ដោយ​ឈរ​ពីលើ​វេ​ណេ​ស៊ុយ​អេ​ឡា តែមួយ​ប៉ុណ្ណោះ​។ ខណៈ​អ៊ូ​ហ្គ​ង់​ដា ប៉ា​គី​ស្ថាន បូ​លី​វី អេ​ក្យូ​ពី ស៊ីម​បា​វ៉េ កា​មេ​រូ​ន អេ​ហ្ស៊ី​ប និង​អា​ហ្វ​ហ្គា​នី​ស្ថាន បែរជា​ត្រូវបាន WJP វាយតម្លៃ​ឃើញថា មាន​ចំណាត់ថ្នាក់​គ្រាន់បើ​ជាង​កម្ពុជា​៕



Tag:
 នីតិរដ្ឋ
  Rule of Law Index
© រក្សាសិទ្ធិដោយ thmeythmey.com