ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ប្រចាំថ្ងៃ​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​មានកូន​
07, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​ដែល​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​តែងតែ​ពន្លូតកូន​ចេញ នោះ​សមត្ថភាព​នៃ​ការ​មាន​ផ្ទៃពោះ​បានសម្រេច​ក៏​ធ្លាក់ចុះ​ខ្លាំង​ដែរ​។​

2.    នៅពេលដែល​អ្នក​ធាត់​ខ្លាំងពេក ក៏​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​មានកូន​ដែរ ព្រោះ​ពេលដែល​ធាត់​ខ្លាំង នឹងមាន​ជំងឺ​ច្រើន​កើត​ឡើងលើ​ខ្លួន​។​

3.    នៅពេលដែល​អ្នក​បញ្ចុះទម្ងន់​ខ្លាំង ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ឲ្យ​អ្នក​មានកូន​ឆាប់​ដែរ​។​

4.    នៅពេលដែល​អ្នក​ញ៉ាំ​ស្រា ឬ​កាហ្វេ​ច្រើន អ្នកនឹង​ពិបាក​ក្នុងការ​មាន​ផ្ទៃពោះ​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​កាត់បន្ថយ​ក្នុងការ​ញ៉ាំ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​។​

5.    នៅពេលដែល​អ្នក​រួមភេទ​ហើយ មិន​សម្អាត​ឲ្យ​ស្អាត វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុងការ​មាន​ផ្ទៃពោះ​ខ្លាំងណាស់​។​

6.    អារម្មណ៍​តានតឹង​ខ្លាំង និង​ស្មុគស្មាញ​ខ្លាំង នឹងធ្វើ​ឲ្យ​អ្នក​ពិបាក​មានកូន​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍ ដោយ​កុំ​ផ្តល់​សម្ពាធ​ខ្លាំងពេក​ដល់​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com