ពីនេះ ពីនោះ
«​កន្លាស់​»,«​គន្លាស់​»,«​កន្លះ​»​ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
09, Feb 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​ប្រើប្រាស់​ពាក្យ​ទាំងអស់នេះ សាធារណជន​នៅមាន​ការសរសេរ​ច្របូកច្របល់​គ្នា​នៅឡើយ ដោយ​មិនដឹង​ប្រើ​ក្នុងន័យ​ណាមួយ​ឱ្យ​ប្រាកដ​ឡើយ​។



«​កន្លាស់​»​សំដៅ​ដោយ ប្រដាប់​មានមុខ​តូច​ស្រួច​សម្រាប់​ក្លាស់​, ខ្ទាស់​។ ស្លឹក​សម្រាប់​ប្រក​, សម្រាប់​បាំង​ដែល​ដេរ​, ក្លាស់​ដោយ​កន្លាស់​។ ឧទាហរណ៍​៖ អាវ​រហែក កន្លាស់​ម្ជុលខ្ទាស់​, ក្លាស់​កន្លាស់​ក​។

«​គន្លាស់​» ប្រែ​មក​ថា ពាក្យ​ដែល​និយាយ​ជា​ភាសា​ផ្ទុយ​។ ពាក្យ​គន្លាស់ ,​សម្តី​គន្លាស់​។ ចាស់ទុំ​ខ្មែរ ហាម​មិនឱ្យ​និយាយ​គន្លាស់​ពាក្យ​ដែល​ពុំ​គួរសម ឬ​លើ​ពាក្យអាសគ្រាម ព្រោះ​នាំឱ្យ​គេរ​ង្កៀ​ល ឱ្យគេ​វិះ​គន់​និន្ទា​ថា​ប្រហើ​ន​។ ឧទាហរណ៍​៖ ទៅណា​(​គន្លាស់​ទៅជា តា​នៅ​), មកពីណា​(​គន្លាស់​ទៅជា ម៉ា​ពី​នក​), ស៊ី​បាយ​(​គន្លាស់​ទៅជា សាយ​ប៊ី​) ជាដើម​។

​ចំណែកឯ «​កន្លះ »​មានន័យថា ដែល​មិន​ពេញ នៅ​រវាង​ពាក់កណ្តាល​។ ឧទាហរណ៍​៖ ទឹកតែ​កន្លះ​ពែង , ទឹក​កាហ្វេ​កន្លះ​កែវ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com