ជាតិ
ពលករ​ខ្មែរ ១៨​នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​បញ្ជូនមក​កម្ពុជា​វិញ​
08, Feb 2018 , 9:19 pm        
រូបភាព
ដោយ:
​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​បរទេស​ចំនួន បាន​ជួយ​អន្តរា​គម​សង្គ្រោះ​ពលករ​-​ពល​ការិនី​ខ្មែរ ១៨​នាក់ បញ្ជូនមក​កម្ពុជា​វិញ ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួង​ការ​បរ​ទស​កម្ពុជា ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។



​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​បាន​បន្តថា ក្នុងចំណោម​ពលករ​ទាំង ១៨​នាក់​នេះ មាន​ពលករ​៦​នាក់​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ៦​នាក់ ,​ពលករ​៩​នាក់​ចូលទៅ​ស្នាក់នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​នៅ​ប្រទេស​វៀតណាម និង​ស្ត្រី ៣​នាក់ ចាញ់បោក​មេខ្យល់​ទៅ​ប្រទេស​ចិន ក្នុងស្ថានភាព​រស់នៅ​ដោយ​ខុសច្បាប់​។ ពលករ​ខ្មែរ​ទាំងនេះ ត្រូវបាន​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា ជួយសង្គ្រោះ​និង​បញ្ជូនមក​កម្ពុជា​វិញ ជា​បន្តបន្ទាប់​តាំងពី​ថ្ងៃទី​២ ដល់​៨ ខែកុម្ភៈ​នេះ​៕


Tag:
 ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com