ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើត «ឧទ្យានជាតិសមុទ្រកោះរ៉ុង» រូបភាព៖ ឆ្នេរខ្ជិលនៅកោះរ៉ុងសន្លឹម
× ភ្នំពេញ៖ កោះមួយចំនួន ដែលស្ថិតក្នុងភូមិសាស្ត្រនៃខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានរដ្ឋាភិបាល ចាត់ចូលក្នុងក្រុមតែមួយ ហើយបង្កើទៅជា «ឧទ្យានជាតិសមុទ្រកោះរ៉ុង»។ ការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២0១៨។
បើតាមអនុក្រឹត្យ កោះទាំងនោះ ដែលត្រូវបានចងក្រងជាក្រុមតែមួយក្នុងការបង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ និងកោះម្នាស់ក្នុង។ អនុក្រឹត្យនេះ បានផ្តល់សមត្ថកិច្ច និងការគ្រប់គ្រងនូវឧទ្យានជាតិសមុទ្រកោះរ៉ុង ទៅឲ្យក្រសួងបរិស្ថាន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រួមទាំងរដ្ឋបាលដែនដីខេត្តព្រះសីហនុ និងខេត្តកោះកុង៕
Tag:
កោះ
ឧទ្យានជាតិសមុទ្រកោះរ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com