ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុវវ័យ​ភាគច្រើន​មិនអាច​មានកូន​បាន​ដោយសារតែ​ការប៉ះពាល់​សារធាតុ​គីមី​ច្រើន​
09, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា សារធាតុ​គីមី​ដែល​ជាប់ទាក់ទង​នឹង​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​រាងកាយ​យុវវ័យ​រហូតដល់ ៨៦​ភាគរយ​ឯណោះ​។ ការស្រាវជ្រាវ​បាន​បារម្ភ​ទៅលើ សារធាតុ​គីមី Bisphenol A (BPA) ដែលមាន​ក្នុង​ផលិតផល​ផ្លា​ស្ទិ​ច​។​



​សារធាតុ BPA ត្រូវបាន​គេ​រកឃើញ​ក្នុង​ទឹកនោម​របស់​មនុ​ស្សភាគ​ច្រើន ហើយ​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​ជាច្រើន​បានបង្ហាញ​នូវ​ការបារម្ភ​ថា វា​ប្រហែលជា​អាច​រំខាន​ដល់​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​បាន​។ អ្នកខ្លះ​និយាយថា ការប៉ះពាល់​នឹង​សារធាតុ​មួយ​នេះ​ប្រហែលជា​ធ្វើ​ឲ្យ​ថយចុះ​ដល់​មធ្យមភាគ​ចំនួន​មេជី​វិត​ឈ្មោល​ក្នុងប្រទេស​អភិ​វ​ឌ្ឈ​ន៍​រយៈពេល ៤០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​វា​ក៏ត្រូវ​បាន​គេ​ពិនិត្យមើល​ក្នុ​ឆ្នាំ​២០១៧​នេះដែរ​។

​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​យុវវ័យ​តែ ៩៤​នាក់​ប៉ុណ្ណោះ ដែលមាន​អាយុ ១៧ ទៅ​១៩​នាក់​មកពី​ភាគខាងត្បូង​ឈាង​ខាងលិច​ប្រទេស​អង់គ្លេស​។ BPA ត្រូវបាន​គេ​រកឃើញ​ក្នុង​ទឹកនោម​របស់​ពួកគេ​រហូតដល់ ៨៦​ភាគរយ​ឯណោះ​។ បន្ទាប់មក អ្នកស្រាវជ្រាវ និង​យុវវ័យ​បាន​សហ​ការណ៍​គ្នា​ដើម្បី​បង្កើតជា​ក្បួន​ណែនាំ​ទាក់ទង​នឹង​របប​អាហារ​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ព្យាយាម​សាកល្បង​បន្ថយ​ការប៉ះពាល់​នឹង​សារធាតុ BPA របស់​ពួកគេ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ទោះបីជា​យ៉ាងណាក៏ដោយ លក្ខណៈ​ក្បួន​ណែនាំ​នេះ​ហាក់បីដូចជា​មិនអាច​ប្រើប្រាស់​បានឡើយ​ដោយសារតែ​មិនមាន​អ្វី​ខុសគ្នា​សោះ​។

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា យក​ល្អ​គួរតែមាន​ការស្វែងយល់​អំពី​ស្លាក​សញ្ញា​ដែលមាន​ក្នុង​អាហារ និង​ភេសជ្ជៈ និង​កត់ចំណាំ​ទៅលើ​វត្តមាន​របស់​សារធាតុ BPA ក្នុង​ផលិតផល​នានា ទោះបីជា​វា​មិនត្រូវ​បាន​គេ​និយាយថា​ប៉ះពាល់​ដល់​សុខភាព​ដល់​កម្រិត​ណាក៏ដោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com