ពីនេះ ពីនោះ
«​ប៉ិក​គួ​ក​»,«​ប៉ិក​កួ​ក​» និង​«​ប៉ិកួៈ​»​ជា​ពាក្យ​មិន​ងាយ​សរសេរ​ត្រូវ​!
11, Feb 2018 , 2:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​ចាប់​ផ្តើមនិយាយ​ពាក្យ​ទាំងនេះ ប្រាកដ​ណាស់​សាធារណជន​នឹងមិន​ងាយ​សរសេរ​ពាក្យ​ទាំងនេះ​ត្រូវ​ឡើយ​។ ទោះបី​សរសេរ ក៏​មិនទាន់​ដឹងថា រវាង​ពាក្យ​ទាំងនេះ មួយណា​ត្រឹមត្រូវ​នៅឡើយ​ទេ​។

​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​ប៉ិកួៈ​» មិនមែន​«​ប៉ិក​គួ​ក​» ឬក៏​«​ប៉ិក​កួ​ក​»​ទេ​។ 
 
«​ប៉ិកួៈ​»​ពាក្យ​នេះ​មាន​កម្ចី​ពី​ចិន តែ​ខ្មែរ​ហៅថា «​រលួស​» ដែលជា​ដំឡូង​មួយ​ប្រភេទ ដើម​ជាវ​ល្លិ​, ស្លឹក​ស្រដៀង​នឹង​ស្លឹក​រលួស​, ក្នុង​ដើម​មាន​មើម​តែមួយ​, រាងច្រឡោ​សាច់​សមាន​ទឹកដម​រល​ម​, សំបក​ស្វិត​, ប្រើ​បរិភោគ​ឆៅ​, មាន​រសជាតិ​ស្រាល​ត្រជាក់​។ «​រលួស​» នេះ​មាន​ដើមកំណើត​ពី​ប្រទេស​ចិន​។ ដែល​ចិន​ហៅថា «​ប៉ិកួៈ​»៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com