​មេរោគ norovirus កំពុង​វាយលុក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ព្យុង​ឆាង​

កីឡាអន្តរជាតិ
អន្តរជាតិ
​មេរោគ norovirus កំពុង​វាយលុក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ព្យុង​ឆាង​
12, Feb 2018 , 10:19 pm         4704
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​មាន​មេរោគ​មួយ​ឈ្មោះថា norovirus បានកើត​ឡើង ១៧៧ ករណី​ហើយ​ក្នុងការ​ប្រកួត កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង (Pyeongchang 2018 Winter Olympic Games) ប្រទេស​កូ​រ៉ែ​ខាងត្បូង​។ នេះ​បើតាម​ការ​អះ​អារ​ពី​អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក (POCOG) នៅ​ថ្ងៃ​ចន្ទ​ទី ១២ ខែកុម្ភៈ​នេះ​។​


POCOG បាន​បញ្ជាក់ថា ក្នុងចំណោម​១៩​ករណី​ដែល​ឆ្លង​មេរោគ​នេះ បាន​បណ្តាល​ឲ្យ​អត្ត​ព​លិ​ក​ក្អួត និង​រាគ​អំឡុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ទី ១១ ខែកុម្ភៈ ហើយ​ក្រៅពីនេះ​អត្ត​ព​លិ​ក ៦៨​នាក់ នៃ​១៧៧​ករណី​ទៀត រកឃើញថា​មិនមាន​សភាព​ធ្ងន់ធ្ងរ​នោះទេ​ដែល​អាច​ត្រឡប់​ចូល​ប្រកួតប្រជែង​វិញ​តាម​ធម្មតា​។​

​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេរោគ​នេះ បាន​ផ្ទុះឡើង​ចាប់តាំងពី​ថ្ងៃ​បើក​កម្ម​វិញ​ធី​កីឡា​អូឡាំពិក​រដូវរងា​លើក​ទី​២៣​មក​ម្លេះ ដែល​បណ្តាល​ឲ្យ​សន្តិសុខ​ប្រមាណ ១២០០​អ្នក​ជួប​បញ្ហា​មិន​ឈរជើង​យាមកាម​តាម​តំបន់​របស់​ពួកគេ​បាន ហើយ​ត្រូវ​ជំនួស​វិញ​ដោយ​ក្រុម​យោធា​។​

​យ៉ាងណាក៏ដោយ ជុំវិញ​ការឆ្លង​មេរោគ norovirus នេះ​នៅ​មិនទាន់មាន​អត្ត​ព​លិ​ក​រូប​ណា​ម្នាក់​ត្រូវបាន​រកឃើញថា​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ ខណៈ POCOG បានលើកឡើង​ដែលថា មាន​ភ្នាក់ងារ​ជាច្រើន​បាន​សហការគ្នា​ដើម្បី​រារាំង​ការឆ្លង​មេរោគ​នេះ ដោយ​ពិនិត្យ​លើ​គុណភាព​ទឹក និង​ចំនីអាហារ​នៅតាម​ភោ​ជនី​ដ្ឋា​ន សណ្ឋាគារ និង​នៅ​កន្លែង​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក រួមទាំង​បុគ្គលិក​ទាំងអស់​៕



Tag:
 ​កីឡា​អូឡាំពិក​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1213next