ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​បន្លែ​ច្រើន​អាច​ប៉ះពាល់​ដល់​កូន​ដែរ​ទេ​?
17, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​អាហារ​បួស​ទំនងជា​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​ការលេង​ថ្នាំ និង​ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់ ៣​ដង​ឯណោះ​។ អ្នកស្រាវជ្រាវ​បាន​ទ​ទួ​ច​នូវ​ការរកឃើញ​របស់ខ្លួន​ថា ក្មេង​ដែល​លេង​ថ្នាំ​នៅ​អាយុ ១៥​ឆ្នាំ មាន​ជាប់ទាក់ទង​នឹង​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​ម្តាយ​ពរ​ពោះ​ម្លេស​។



​ការស្រាវជ្រាវ​នេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​រយៈពេល​វែង​មួយ​ក្នុងប្រទេស​អង់គ្លេស ដោយ​អ្នកស្រាវជ្រាវ​បាន​សួរ​ទៅលើ​យុវវ័យ​ប្រមាណ​ជាង ១០០០០​នាក់​អំពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការជក់បារី​របស់​ពួកគេ ហើយ​ក្នុងនោះ​មាន​ពាក់កណ្តាល​ហើយ​ដែល​ញៀន​។ បន្ទាប់មក ពួកគេ​បាន​ពិនិត្យ​ទៅលើ​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​មាន​ផ្ទៃពោះ​ដើម្បី​ចង់ដឹងថា មាន​ទំនាក់ទំនង​គ្នា​ឬ​អត់​។

​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​កើត​ពី​ម្តាយ​ញ៉ាំ​តែ​សាច់​សុទ្ធ​ក្នុងពេល​មាន​ផ្ទៃពោះ​ទំនងជា​មិនសូវ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​នៅ​អាយុ ១៥​ឆ្នាំ​ដូច ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​សាច់​តិច ឬ​មិន​ញ៉ាំ​សោះឡើយ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា រឿងនេះ​អាច​ដោយសារតែ​ស្ត្រី​ដែល​មិន​ញ៉ាំ​សាច់​ប្រហែល​ជាមាន​កម្រិត​វីតាមីន B12 ទាប ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​។

​យ៉ាងណាមិញ យើង​មិនអាច​ដឹងថា របប​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ពិតប្រាកដ​នៅទេ​។ មាន​កត្តា​ច្រើនណាស់​ដែល​ចូលរួម​ក្នុង​រឿងនេះ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com