ពីនេះ ពីនោះ
អ្វីទៅជា«ភាពស្រអាប់របស់ផែនដី»?
× ពាក្យ «ភាពស្រអាប់របស់ផែនដី» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «ភាពស្រអាប់របស់ផែនដី» (Global dimming)ជាភាពថយចុះនៃពន្លឺរំភាយរស្មីព្រះអាទិត្យសាយភាយនៅលើផ្ទៃផែនដីដែលបណ្តាល មកពីកំណើនខ្លាំងនៃឧស្ម័នកាបូនិកសមមូលនិងចុណ្ណភាគក្នុងអាកាស។ ឧទាហរណ៍៖ ភាពស្រអាប់របស់ផែនដីបានកើតមានរវាងពីឆ្នាំ១៩៦១ដល់ឆ្នាំ១៩៩០។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com