កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ អាល្លឺម៉ង់​នាំមុខ​មេដាយមាស ន័​រវេ​ស​ច្រើនជាងគេ​លើ​ចំនួន​មេដាយ​រួម​
17, Feb 2018 , 10:28 am        
រូបភាព
​កីឡាការិនី​អាល្លឺម៉ង់ Laura Dahlmeier នៃ​កីឡា Biathlon រកបានមេដាយមាស២ និងសំរឹទ្ធ១។ រូបថត AFP
​កីឡាការិនី​អាល្លឺម៉ង់ Laura Dahlmeier នៃ​កីឡា Biathlon រកបានមេដាយមាស២ និងសំរឹទ្ធ១។ រូបថត AFP
ដោយ: រួបរួម
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង (PyeongChang 2018) ប្រទេស​កូរ៉េខាងត្បូង ឈានដល់​ថ្ងៃទី​៨​ហើយ​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែកុម្ភៈ នេះ អាល្លឺម៉ង់​កំពុង​នាំមុខគេ​លើ​ចំនួន​មេដាយមាស ខណៈ​ន័​រវេ​ស ហូ​ឡង់ សហរដ្ឋអាមេរិក កាណាដា ស៊ុយអែត ប្រដេញ​តាម​ពីក្រោយ​។​

 
​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ខែកុម្ភៈ អាល្លឺម៉ង់ រកបាន​មេដាយមាស​ចំនួន​៩ ប្រាក់​២ និង​សំរឹទ្ធ​៤ ដោយ​នាំមុខគេ​លើ​តារាង ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ន័​រវេ​ស ឈានមុខ​គេ​លើ​ចំនួន​មេដាយ​រួម​ដែលមាន​រហូតដល់​ទៅ​១៩ (​មាស​៦ ប្រាក់​៨​និង​សំរឹទ្ធ​៥)​។​
 
​ហូ​ឡង់ សហរដ្ឋអាមេរិក កាណាដា ស៊ុយអែត បារាំង និង​អូទ្រីស ស្ថិតនៅ​លំដាប់​ជា​បន្តបន្ទាប់ ខណៈ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ទើប​រកបាន​មេដាយមាស​២ និង​សំរឹទ្ធ​មួយ ដោយ​ឈរ​នៅ​លំដាប់​ទី​១០ បន្ទាប់ពី​អ៊ីតាលី (​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៣)​។​
 
​ជប៉ុន ចិន អូស្ត្រាលី អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស មិនទាន់​រកបាន​មេដាយមាស​ឡើយ ក្រោយ​ការប្រកួត​ដំណើរ​បាន​៨​ថ្ងៃ​។​
 
​បច្ចុប្បន្ន អត្ត​ព​លិ​ក​រហូតដល់​២១​រូប រកបាន​មេដាយ​លើសពី​មួយ ដែល​ក្នុងនោះ​កីឡាការិនី​អាល្លឺម៉ង់ Laura Dahlmeier នៃ​កីឡា Biathlon ទទួលបាន​មេដាយមាស​២ និង​សំរឹទ្ធ១ ខណៈ​មិត្ត​រួម​ជាតិ​របស់​នាង រួមមាន Natalie Geisenberger, Tobias Arlt និង Tobias Wendl មាន​មេដាយមាស​ម្នាក់​ចំនួន​២ ៕
 

តារាងមេដាយអូឡាំពិកព្យុងឆាង គិតត្រឹមថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ
 

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com